​ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២​នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​ខេត្តសៀមរាប​

124
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​ក្រុង​សៀមរាប​ខេត្តសៀមរាប​បានរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា​លើក​ទី​២​។​ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​។​ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សិស្ស​-​និស្សិត​និង​យុវជន​រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​យុវជន​អ្នកតំណាង​សំខាន់ៗ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នានា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បាន​ថ្លែងថា​៖​ទិវា​សហគ្រិនភាព​កម្ពុ​ជា​គឺជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ថ្មីៗ​និង​មាន​ផលប្រយោជន៍​សម្រាប់​យុវជន​កម្ពុជា​ក្នុងការ​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។​ទៅតាម​ចំណង់​ចំណូលចិត្ត​ទៅតាម​លទ្ធភាព​ទៅតាម​ជំនាញ​ដែល​ខ្លួន​មាន និង​ទោ​តាម​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត ។

​លោក​ក៏បាន​បញ្ជាក់ថា ទិវា​សហគ្រិនភាព​កម្ពុ​ជា គឺជា​ការបណ្តុះ​គំនិត​សហគ្រិនភាព​ដល់​យុវជន មិន​ត្រា​ម​តែ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ឆ្ពោះទៅមុខ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​បាន​គាំទ្រ​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ទទួលបាន​ជោគជ័យ​សម្រាប់​ការធ្វើ​អាជីវកម្ម​ការងារ​ទៅកាន់​ការងារ​ផ្លូវការ​និង​លើកកម្ពស់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​និង​សហគមន៍​របស់​ពួកគេ​ផងដែរ​។​

​សូម​រំលឹក​ឡើងវិញ ព្រឹត្តិការណ៍​លើកដំបូង​នៃ​ទិវា​សហគ្រិនភាព​កម្ពុជា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​គឺ​យោងតាម​បទពិសោធន៍​ដែល​ក្រសួង​អប់រំ​ទទួលបាន​។​តាមរយៈ​នៃ​ការ​បំបែក​កំណត់ត្រា​ពិភពលោក​(GuinnessWorldRecord)​សម្រាប់​សិក្ខាសាលា​អាជីវកម្ម​ដែលមាន​លក្ខណៈ​អនុវត្ត​ជាក់ស្តែង​ធំ​បំផុត​នៅលើ​ពិភពលោក កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ ។​

​អ្វីដែល​កត់សម្គាល់ថា ការរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា​លើក​ទី​២​នេះ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ គឺ​កម្មវិធី​នេះ​ត្រូវ​រៀបចំឡើង​នៅតាម​ទីតាំង​ចំនួន ២៥ កន្លែង​ផ្សេងៗ​គ្នា ក្នុងពេល​តែមួយ ( ថ្ងែ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ )​។​នៅតាម​បណ្តា ២៥ ខេត្ត​-​រាជធានី ហើយ​គេ​រំពឹងថា នឹងមាន​យុវជន​-​យុវនារី ចូលរួម​យ៉ាងហោចណាស់​ប្រមាណ​ជា ៤.៥០០​នាក់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៕S/

​រូបភាព​:​ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២​នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​ខេត្តសៀមរាប​៕​គូលែន​