​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ឆិកា​“​ភូមិ​ស្អាត​សុខភាព​ល្អ​”

292
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​“​ភូមិ​ស្អាត​សុខភាព​ល្អ​”​គឺជា​ប្រធានបទ​ដើម្បី​អបអរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ឆិកា​។​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​រ​ដ្ខ​បាល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បានរៀបចំ​អបអរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ក្រោម​ការដឹកនាំ​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​។

​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ដ្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សិស្សានុសិស្ស​សិស្ស​កាយា​រិ​ទ្ធ​យុវជន​កាក​បាក​ក្រហម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​សរុប​ប្រមាណ​១៩៩​រូប​។​

សកម្មភាព​ថ្ងៃនេះ​ចង់បង្ហាញ​ដល់​សាធារណៈជន​ឱ្យបាន​យល់ដឹង​អំពី​ការចូលរួម​សម្អាត​បរិស្ថាន​ជុំវិញ​តំបន់​ដែល​យើង​រស់នៅ​និង​ចូលរួម​កាត់បន្ថយ​សំណល់​ប្លា​ស្ទីក​និង​សំណល់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​“​បរិស្ថាន​ស្អាត​ផ្តើមចេញពី​ខ្លួន​យើង​ផ្ទះ​យើង​សហគមន៍​យើង ប្រទេស​យើង​៕S/​