​ទីតាំង​ឆ្អើរត្រី​មួយកន្លែង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ខូចខាត​អស់​ប្រមាណ​៤​ពាន់​ដុល្លារ​

480
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​មានការ​ផ្អើលឆោឡោ​ដោយមាន​ភ្លើង​ឆេះ​កន្លែង​ឆ្អើរត្រី​មួយកន្លែង​របស់​ខ្មែរ​អី​ស្លាម​បណ្តាលឱ្យ​ឆេះ​ម៉ដ្ឋ​ស្ថិតនៅ​ចំណុច ភូមិ ព្រែក តា តន់ សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ។​ប៉ុន្តែ​មិនមាន​របួស​អ្នកណាម្នាក៎​ឡើយ​។​

​លោក​តោ ហុន​ចៅសង្កាត់​ព្រែក​ព្រះស្តេច​បានឱ្យដឹងថា​ម្ចាស់​ទីតាំង​ឆ្អើរត្រី​មានឈ្មោះ ម៉ាត់ ស្មាន ភេទ ប្រុស អាយុ ៧០ ឆ្នាំ ជនជាតិ ខ្មែរ អី​ស្លា ម រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​ការឆេះ​នេះ​ដោយសារ តែ ម្ចាស៎រ​ធ្វេសប្រហែស ដោយ​ឆ្អើ រ​ត្រី ទុក ចោល ទើប ធ្វើ​ឲ្យ​ឆេះ​រោង​ឆ្អើរត្រី​ដែល​ទំហំ​៥​គុណ​៨​ម៉ែត្រ ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី ឆេះ អស់ទាំង ស្រុង តែ ម្ដង ។

​លោក​ចៅសង្កាត់​ដែល​ចុះទៅ​កន្លែងកើតហេតុ​បាន ស្រង់ សំដី ជន រង គ្រោះ ថា គាត់ បាន ឆ្អើ រ​ត្រី ដោយ មិន បាន មើល​ហើយ​ត្រី​មាន​ខ្លាញ់ ទើប បណ្ដាលឱ្យ​ឆេះ​សន្ធោរ សន្ធៅ ផ្អើល អ្នក ភូមិ ទាំង ព្រឹក តែ ម្ដង ។ គាត់ បាន ប្រាប់ ថា អគ្គិភ័យ ឆេះ រោង ឆ្អើ ត្រី ទាំងស្រុង រួម ទាំ ង​ត្រីឆ្អើ រាប់ រយ គីឡូ ផង ដែល​សរុប​ទឹកប្រាក់​អស់​ប្រមាណ​៤​ពាន់​ដុល្លារ​។​ប៉ុន្តែ​សំណាង​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ​និង ខូចខាត​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ផ្សេង ៗ ឡើយ ៕S/

​រូប​ថ​តៈ​ឆេះ​កន្លែង​ឆ្អើរត្រី​របស់​ខ្មែរ​អ៊ិ​ស្លាម​ខូចខាត​អស់​ប្រមាណ​៤​ពាន់​ដុល្លារ​