​ទីតាំង​ដី​បណ្តុះ​កូនឈើ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តកោះកុង​កំពុង​រង​ការទន្ទ្រាន​ខុសច្បាប់​

540
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ព្រៃឈើ​ក្នុង​ដែនដី​បណ្តុះ​កូនឈើ​ដែល​គ្រប់គ្រង​នៃ​មន្ទីរ​កសិកម្ម​ជាង​៣៦​ហិកតា បាន​នឹង​កំពុង​រង​ការទន្ទ្រាន​បំផ្លិចបំផ្លាញ​ទិញ​លក់​យ៉ាង​អ​នា​បិធ​តេ​យ្យ​ពី​មាន​ក្រុម​ជនខិលខូច និង​ឈ្នួ​ញ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​។​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកោះកុង​បានឱ្យដឹងថា​ការរំលោភបំពាន​យក​ដី​ព្រៃឈើ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​គឺ​លោក​កំពុង​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ប្តឹងទៅ​តុលាការ​។​

​យ៉ាងហោចណាស់​ព្រៃឈើ​ដែល​ដាំ​បណ្តុះ​អស់​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​រង​ការកាប់​និង​ដុតបំផ្លាញ​យក​ដី​ទិញ​លក់​រាល់​ពេលយប់​ជ្រៅ​ស្ទើរ​គ្រប់កន្លែង​យ៉ាង​អ​នា​ប​ធិ​តេ​យ្យ​ពី​ក្រុម​អ្នក​អំណាច​និង​ពលរដ្ឋ​ខិលខូច​ខណៈ​តំបន់​បណ្តុះ​កូនឈើ​នេះ​ក៏​ធ្លាប់មាន​គេ​ចូល​ទន្ទ្រាន​យក​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១២​រួច​ស្ងប់ស្ងៀម​ទៅវិញ​។​

លោក​អី​ម៉េង​លាង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកោះកុង​បានទទួល​ស្គាល់​ពី​ការ​រុករាន​យក​ដី​តំបន់​បណ្តុះ​កូនឈើ​ស្ថិតនៅ​ក្នុងភូមិ​១​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ដោយមាន​មន្ត្រី​ក្រសួង​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បញ្ជី​សារពើ​ភណ្ឌ​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ថ្មីៗ​នេះ​។​

​លោក​អី​ម៉េង​លាង​ពន្យល់​កាលពី​ថ្ងៃទី​២៩​មករា​ថ្មីៗ​នេះ​ថា​បច្ចុប្បន្ន​លោក​ក៏​កំពុង​ចាត់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ស្រង់​ស្ថិតិ​ឈ្មោះ​អ្នក​ដែល​ចូល​រំលោភបំពាន​ដី​រដ្ឋ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដីធ្លី​ក្នុង​តំបន់​គ្រប់គ្រង​របស់ខ្លួន​។​ក្រោយ​ស្រង់​ស្ថិត​មនុស្ស​និង​ទំហំ​ដី​បាត់បង់​រួចរាល់​ហើយ នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​អនុវត្ត​នីតិវិធី​តែម្តង​។

​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ​បន្ថែមទៀតថា​ពលរដ្ឋ​ដែល​ទន្ទ្រាន​យក​ដី​ទីតាំង​បណ្តុះ​កូនឈើ​លក់​ទៅអោយ​ឈ្នួ​ញ ភាគច្រើន ពួកគេ​តែង​គេចវេស​មិន​ជួប​ជាមួយ​មន្ត្រី​ជំនាញ​របស់ខ្លួន ដោយ​បិទទ្វារ​ផ្ទ​ចោល​។ ទើប​នាំអោយ​លំបាក​កំណត់​មុខសញ្ញា​អ្នករំលោភ​បំពាន​។​ម្យ៉ាងទៀត​ទោះបី​សុំ​ការបង្ហាញ​តួលេខ​ពី​មេភូមិ និង​ចៅសង្កាត់​ក៏​ហាក់​គ្មាន​លទ្ធផល​តប​វិញ​ដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ​លោក​នាក់​សារឿន​ជា​មេភូមិ​១​បាន​បដិសេធថា​លោក​ពុំ​ធ្លាប់​ដែល​បាន​ចុះហត្ថលេខា​ទទួល​ការទិញ​លក់​ដីធ្លី​នៅ​តំបន់​បណ្តុះ​កូនឈើ​របស់​រដ្ឋបាល​ព្រៃឈើ​នោះទេ​ដោយ​អោយ​អ្នកសារព័ត៌មាន​ទៅ​សំណួរ​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ បកស្រាយ​ជំនួស​វិញ​។ រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​លម្អិត​ពី​លោក នាម យ៉ុង បានទេ​នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ដោយ​លោក​មិន​លើកឡើង​ទូរស័ព្ទ​និយាយ​តប​។​

​ទោះ​បែបនេះ​ក្តី​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ដី​បណ្តុះ​កូនឈើ​នោះបាន​បង្ហើប​ឱ្យដឹងថា​សកម្មភាព​លួច​តាំងទី​លំនៅ​និង​កាប់ឆ្ការ​ព្រៃឈើ​យក​ដី​របស់​រដ្ឋបាល​ព្រៃឈើ​គឺ​ធ្លាប់​កើតមាន​ម្តង​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១២​ព្រោះ​តែមាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន​ចុះហត្ថលេខា​ទទួលស្គាល់​ទិញ​លក់​ដី​នៅ​តំបន់​ខាងលើ​យ៉ាង​លាក់លៀម​។​ប៉ុន្តែ​ត្រូវបាន​តុលា​ការចេញ​ដីការ​ទប់ស្កាត់​និង​បង្ក្រាប​ជា​បន្តបន្ទាប់​។​

​ក្រុម​ពលរដ្ឋ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដដែល​បាន​បន្ថែមថា​ស្រេច​តែ​ចុងឆ្នាំ​២០១៨​ការរំលោភបំពាន​ដី​រដ្ឋ​បានកើត​ឡើងវិញ​នៅពេលដែល​តម្លៃ​អចលនា​ទ្រព្យ​ដីធ្លី​ខេត្តកោះកុង​ហាក់​ថ្លៃ​ដោយសារតែ​ឈ្នួ​ញ​ខ្មែរ​និង​ជនជាតិ​ចិន​ចុះមក​សួរនាំ​ទិញ​លក់​។​ពួកគាត់​ក៏​ឃើញ​អភិបាលខេត្ត​អភិបាលក្រុង​ខេមរភូមិន្ទ​មាន​វិធានការ​ដោះស្រាយ​ករណីនេះ​ថា​តើ​មាន​ប៉ុន្មាន​នាក់​ដែល​រំលោភបំពាន​ជៀសវាង​វិវាទ​ដីធ្លី​កើតមាន​កាន់តែខ្លាំងៗ​ទៅ​អនាគត​៕S/