​ទីទួល​ប្រាសាទបុរាណ​៦​កន្លែង​បាន​រកឃើញ​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​

1546
ចែករម្លែក

(​ក្រចេះ​)៖​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​នេះ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​បានធ្វើ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២០ ក្រោម​អធិបតីភាព​លោក​សរ​ចំរុង​អភិបាលខេត្ត​ក្រចេះ​នឹង​លោក​ឃឹម​សារិទ្ធ​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​
ក្នុងនោះ​មានការ​ចូលរួម​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​មេបញ្ជាការ​សឹក​រង​ខេត្តក្រចេះ​នឹង​ប្រធាន​មន្ទីរ​នាៗ​ក្នុង​ខេត្ត ។​សិស្សានុសិស្ស​ជាច្រើន​នៅ​សាល​មហោស្រព​ខេត្ត​ក្នុង​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

​លោក ទេព វាសនា​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត តែងតែ​យកចិត្ត​ទុក ដាក់​ក្នុងការ​បំពេញការងារ និង​ភារៈកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ ទាំង​បេតិកភណ្ឌ​រូបី និង​អរូបី ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍន៍ តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​របស់​មន្ទីរ​បាន​រកឃើញ​ទីទួល​ប្រសាទ​បុរាណ​ចំនួន ៦​កន្លែង នៅក្នុង​ស្រុក​សំបូរ​។ ក្នុងនោះ​មាន ទីទួល​ប្រសាទ​ទូក​មាស​, ទីទួល​ប្រសា​ទទួល​វិហារ​, ទីទួល​ប្រសាទ​នាង​ម្លិ​ច​, ទីទួល​ប្រសាទ​ក្របី​ខោល​, ទីទួល​ប្រសាទ​អន្លង​ក្រពើ និង​ទីទួល​ប្រសាទ​ត្រពាំង​បន្ទាយ ។

ក្រៅពីនោះ មន្ទីរ​វប្បធម៌​ខេត្ត បាន​យក​ផ្ទាំងសិលា​ច​រឹក ១​ផ្ទាំង ទេព​រូប​បដិមា​ព្រះ​វិស្ណុ លិង្គព្រះឥសូរ យកមក​រក្សាទុក​នៅ​មន្ទីរ​វប្បធម៌​ខេត្ត ។ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត ក៏បាន​ចុះ​ពិនិត្យ ទីទួល​ប្រសាទ​មួយចំនួន​ដូចជា ប្រសាទ​បន្ទាយ​សៀម ប្រសាទ​អូ​ប្រក់ ប្រសាទ​ល្បើក​ស្រុត ប្រសាទ​ដងរែក ប្រសាទ​កំពូល ប្រាំ និង​ប្រសាទ​ព្រះ​ខ្វាន់​ពី ។​

​លោក សរ ចំរុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២០ ឆ្នាំ​២០១៨​នេះ គឺជា​ទិសដៅ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​សម្បូរបែប សម្រាប់ យើង​គ្រប់គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទិវា​បង្កើត​នូវ​សេចក្តីស្រលាញ់។

ព្រមទាំង​លើកកម្ពស់​តម្លៃ​វ​សីលធម៌​ក្នុងន័យ​បណ្តុះបណ្តាល​ស្មារតី​អោយ​សកម្ម​ក្នុងការ​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី​យ៏​និង​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ៏​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​រុងរឿង​ថ្កើ​ន​ថ្កាន​ជា​ឧ​ត្ត​ម​ប្រ​យោ​ជ​ន៏​នៃ​ជនជាតិ​យើង​។

​លោក ឃឹម សា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​កោត​ស​សើរ​ដល់​មន្ទីរ វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តក្រចេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ទៅតាម​យុទ្ធសាស្ត្រ​បទ​ដ្ធា​ន​នានា របស់​រាជរដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ.។

ជាពិសេស​បាន​ចូលរួមចំណែក​ការ​ថែ​ក្សា​ការពារ​វប្បធម៌ និង​ចូលរួម​លើ​កម្ពស់​តម្លៃ​វប្បធម៌​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។​ដូច្នេះ យុវជន​ត្រូវតែ ស្រឡាញ់​វប្បធម៌ ប្រពៃណីជាតិ ត្រូវ​ស្គា​ល់ពី​តម្លៃ​វប្បធម៌​ឱ្យ​ច្បាស់​ក្នុងន័យ ថែរក្សា​ការ ពារ​ឱ្យបាន​គង់វង្ស​។​

​លោក​បាន​ថ្លែង​ទៀតថា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធ​ដែនដី​អង្គការ​ជាតិ​អន្តរជាតិ​និង​វិស័យ​ឯកជន​នានា ក្នុង​ខេត្តក្រចេះ ទាំងអស់ មេត្តា​រួមគ្នា​រិះរក​វិធី​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ដែលជា​អ្នក​បន្តវេន​ឱ្យមាន​ការចូលរួម​ដោយ​ស្មារតី​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​ទាំង​វ័យ​កុមារ រហូតដល់​យុវវ័យ ដើម្បី​ធ្វើឱ្យ​សិល្បៈ​វប្បធម៌​យើង​មាន​និរន្ត​ភាព​ក្នុង​ផ្នត់គំនិត​យុវជន និង​មហាជន​គ្រប់លំដាប់​ថ្នាក់ ៕S/ ដោយ​៖​សេង​ឃួន​

​ទីទួល​ប្រាសាទបុរាណ​៦​កន្លែង​បាន​រកឃើញ​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​