​ទីបំផុត​កូនពៅ​នៃ​គ្រួសារ​វី​តា​ល់​មាន​ចំណុះ​២៥០​មី​លី​លីត្រ​បានចេញ​លក់​ជា​ផ្លូវការ​ហើយ​

98
ចែករម្លែក

​ដោយ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់​និង​ឈានមុខ​គេ​វី​តា​ល់​បាន​សម្ពោធ​ដាក់​ចេញលក់​ផលិតផល​វី​តា​ល់​ចំណុះ​២៥០​មី​លី​លីត្រ​ដោយបាន​ប្រសិទ្ធ​នាម​ថា​ជា​“​កូនពៅ​នៃ​គ្រួសារ​វី​តា​ល់​” ដែលមាន​រូបរាង​ថ្មី ប្លែក តូច​ជាង​មុន​ជាមួយ​មុខងារ​សន្សំសំចៃ​ច្រើន ។​

​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​ស្ថិតនៅក្នុង​សាល​ដ៏​ធំ​ទំនើប​នៃ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បានទទួល​សា្វគ​មន៍​ភ្ញៀវ​កិ​ត្ត​យស​ប្រមាណ​ជា​៣០០​នាក់​ទៅកាន់​កម្មវិធី​សម្ពោធ​ដាក់​ប្រើប្រាស់​នូវ​ផលិត​ថ្មី​វី​តា​ល់​ថ្មី​250mL​។​ដោយ​សង្កេត​មើលឃើញ​ភាពជោគជ័យ​ខ្ពស់​ទាំង​ចំនួន​នៃ​ការលក់​និង​ការទទួលស្គាល់​នូវ​គុណភាព​ក្នុង​រយៈពេល​៩​ឆ្នាំ​នៃ​វត្តមាន​របស់​វី​តា​ល់​ក្នុង​ទីផ្សារ​កម្ពុជា​។​

​វី​តា​ល់​បាន​បញ្ចេញ​ទឹក​ពិសា​វី​តា​ល់​ចំណុះ​២៥០​ម​.​ល​.​ថ្មី​នេះ​មានការ​រចនា​ដ៏​ពិសេស​ដែល​ធ្វើ​ឲ្យ​ទឹក​ចំណុះ​នេះ​មើលទៅ​ប្លែក​ស្រស់ស្អាត​បង្ហាញ​ពី​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត​និង​មាន​បរិមាណ​សមស្រប​ដែល​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ក្នុង​កម្មវិធី​ជាច្រើន​។​ដូចជា​ពិធី​អា​ពា​ហ៌​ពិ​ពា​ហ៌​ពិធីបុណ្យ​បែប​សាសនា​និង​សំរាប់​ទទួលភ្ញៀវ​កិត្តិយស​តាម​ហាង​ទំនិញ​នានា និង តាម​គេហដ្ឋាន​ផងដែរ​។​

​លោកស្រី កូវ ច័ន្ទ​និ​ច មន្ត្រី​ផ្នែក​ពាណិជ្ជសញ្ញា នៃ​ក្រុមហ៊ុន​វី​តា​ល់​ក៏បាន​មានប្រសាសន៍ថា វី​តា​ល់ មាន​រីករាយ​ជា​ពន់ពេក ដោយបាន​ដាក់ចេញ​នូវ​ផលិតផល​ថ្មី “​កូនពៅ 250mL” នេះ​។ វី​តា​ល់ 250mL នេះ​លក្ខណៈ​ប្លែក​ជាង​ចំណុះ​ដទៃ​បន្តិច​ដោយសារ​ការ​រចនា​រំលេច​ឡើង​តាម​រូបរាង​ដប 1.5L ហើយ​មាន​មុខងារ​ប្រើប្រាស់​សន្សំសំចៃ​ជាង​មុន​។​ជាទូទៅ​ការចូលរួម​កម្មវិធី​ធំៗ​ផ្សេងៗ​គឹ​ការ​ទទួលទាន​ទឹក​មាន​លក្ខណៈ​តិចតួច​ហើយ​គេ​តែងតែ​បោះចោល​ដប​ទឹក​ដែល​នៅសល់​។​ជាហេតុ​បណ្ដាលឱ្យ​យើង​សម្រេចចិត្ត​ផលិត​នូវ​ចំណុះ​ថ្មី​សមស្រប ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ផ្នែក នេះ​ផងដែរ​។​

​ពិធី​សម្ពោធ​«​វី​តា​ល់​250mL​ថ្មី​»​បាន​ប្រព្រឹត្តិ​ឡើង​ដោយមាន​ការចូលរួម​ជា​សក្ខីភាព​ពី​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ធំ​-​តូច​ជាច្រើន​នៅ​កម្ពុជា អ្នកសារព័ត៌មាន​គ្រប់​ស្ថាប័ន តំណាង​អតិថិជន ព្រមទាំង​ដៃគូ​សហការ ដែលមាន​សម្ព័ន្ធ​ភាពល្អ​ជាមួយ​ក្រុមហ៊ុន​វី​តា​ល់​ផងដែរ​។​លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​គ្រប់គ្រង និង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិ​ជន​វី​តា​ល់​។​

ជាពិសេស​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ទាំងឡាយ​ដែលជា​និច្ចកាល​បាន​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ចែកចាយ​វី​តា​ល់​ទៅកាន់​ទីផ្សារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យ៉ាង​ជោគជ័យ​ធ្វើឱ្យ​សន្ទុះ​នៃ​កំណើន​ចរាចរណ៍​វី​តា​ល់​លើ​ទីផ្សារ​មានដំណើរ​ឈានមុខ​គេ​។​

សង្ឃឹម​យ៉ាង​មុតមាំ​ថា​សម្រាប់​ផលិតផល​ថ្មី​នេះ​នឹងមាន​ការជួយ​បន្ថែម​ពី​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងការ​រុញច្រាន​ផលិតផល​យើង​តាមរយៈ​ការបញ្ជ្រាប​និង​ប្រាប់​ដល់​អតិថិជន​ពី​គុណភាព​គុណសម្បត្តិ​និង​ផល​ប្រ​យោ​ជ​ន៏​នៃ​ទឹក​វី​តា​ល់​២៥០​ម​.​ល​.​នេះ​។

​វី​តា​ល់​នឹងមិន​នៅ​ស្ងៀម​នោះទេ​ព្រោះ​វី​តា​ល់​មាន​ទស្សនវិស័យ​ប្រែ​ក្លាយខ្លួនជា​ក្រុមហ៊ុន​ជាតិ​ឈានមុខ​ល្អ​ដាច់​គេ​លើ​វិស័យ​ផលិត​ទឹក​ពិសា​ទាំង​ទីផ្សារ​ក្នុងស្រុក​ព្រមទាំង​ក្រៅ​ស្រុក​ផងដែរ​។​វី​តា​ល់​ប្តេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ថ្មីៗ​និង​ល្អៗ​ជាច្រើន​ទៀត​ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឱ្យ​បានល្អ​បំផុត ហើយក៏​ជាការ​តបស្នង​ទៅនឹង​ជំនឿ​ចិត្ត​ដែល​ប្រជាជន កម្ពុ​ជាមាន​មកលើ​វី​តា​ល់ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​»៕S/

​ចំណងជើង​រូបថត​៖​វី​តា​ល់​មាន​ចំណុះ​២៥០​មី​លី​លីត្រ​បានចេញ​លក់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​១០​កញ្ញា​(​រូប សុផល​)


#