​ទីបំផុត​ស្មា​ត​ហ្វូ​ន​ពេញនិយម​អ្នកឯកទេស​ស៊ែ​ល​ហ្វី​សាហាវ​ឆ្នាំ​២០២០Reno3​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងតម្លៃ​៣៥៩​ដុល្លារ​

63
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃទី​២៤​មីនា​ក្រុមហ៊ុន​OPPO​បាន​ពញាក់​អារម្មណ៍​អតិថិជន​និង​អ្នកគាំទ្រ​ខ្លួន​តាមរយៈ​ការដាក់​សម្ពោធ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​OPPOReno3​លើ​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុងតម្លៃ​ត្រឹមតែ​៣៥៩​ដុល្លារ​។​ចំពោះមុខ​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ទាំង​លើ​កញ្ចក់​ទូរទស្សន៍​, ទាំង​ការផ្សាយ​ផ្ទាល់​(Live) លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO និង បណ្តាញសារព័ត៌មាន​នានា​។

​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​OPPO​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា​“​ក្រុមហ៊ុន​ខិតខំ​សម្រិត​ស​ម្រា​ង​នូវ​ស្មា​ត​ហ្វូ​ន​ពេញនិយម​ជាមួយនឹង​បច្ចេកវិទ្យា​សម្បូរបែប​ខ្លាំង​ខាង​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ ថត​ព្រឹក​ថត​ថ្ងៃ​ថត​យប់​ថតៗ​ថត​មិន​សំចៃ​។​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណូមពរ​និង​តម្រូវការ​របស់​អតិថិជន​។​យើង​ជឿជាក់ថា​លោក​អ្នកនឹង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដែលមាន​ស្រាប់​មួយ​សេត​នៅលើ​ស្មា​ត​ហ្វូ​ន​ស្ត៊េ​ច​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3”​។

https://www.youtube.com/watch?v=8J5eHSpQ1Wk&feature=youtu.be
​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​អាចធ្វើ​ការ​កក់​ទុក​មុន​បាន​នូវ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 មាន​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង ពណ៌​គុជ​ស (Sky White)​តាមរយៈ​Link​អន​ឡាញ​ដែល​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី​១ មេសា ២០២០ ក្នុងតម្លៃ​ត្រឹមតែ ៣៥៩​ដុល្លារ នឹង​ទទួលបាន កា​តាប​ស្ពាយ​OPPO​ដ៏​ស្រស់ស្អាត Power Bank 10000 mAh និង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​ធំ​ហ្ម៎ង​ចំនួន ១២​សប្តាហ៍​។​

​ការវិល​ត្រឡប់មកវិញ​ជាមួយនឹង​រចនាបទ​ថ្មី​បច្ចេកវិទ្យា​ឈានមុខ​និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ OPPO Reno3 លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​វា​មាន កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​សាហាវ​ទាំងថ្ងៃទាំងយប់​ទំហំ​ធំ​មហិមារ​រហូតដល់​ទៅ​44MP​ជាមួយនឹង​មុខងារ​UltraNightSelfie​និង​ស្គេ​ន​មុខ​ដោះ​សោរ​រហ័ស​ប៉ុន្តែ​សុវត្ថិភាព​បំផុត​។

​ផ្នែក​ខាងក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ​៤​គ្រាប់ ដែល កាមេរ៉ា​ទី​១ មាន​ទំហំ ១៣MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម​។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី​២ មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ​បំពាក់​នូវ​សិន​ស័​រ​SonyIMX586​ដែលមាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាងច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា​មិន​ថា​ព្រឹក​ថ្ងៃ​យប់​។​

​ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព​UltraHDR​និង​SuperResolution​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុងការ​បង្កើត​រូបភាព​ទំហំ​រហូតដល់​ទៅ​108MP​អាច​ថតរូប​មនុស្ស​ហើយ​ពង្រីក​មើលមុខ​សក់​ភ្នែក​ច្បាស់ក្រឡែត​មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប​។​កាមេរ៉ា​ទី​៣​មាន​ទំហំ​8MP​សម្រាប់​ថត​ប្លង់​ទូលាយ​និង​សម្រាប់​ថតរូប​ជិតៗ​បែប​ម៉ាក្រូ​3cm​បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែម្តង​។​កាមេរ៉ា​ទី​៤​មាន​ទំហំ​២MP​សម្រាប់​ជំនួយ​ដល់​ការថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ​។​

​ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយចំនួន​ដូចជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការថត​នៅ​កន្លែង​ងងឹត​ខ្លាំង​អោយ​កាន់តែច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វីដេអូ​កម្រិត 4K និង Ultra Steady Video 2.0​។

​សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វីដេអូ​កាន់តែ​ប្រសើរ​ដែល​មុខងារ​ទាំងអស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ ខ្ពស់​។ ទាំងអស់នេះ​ក៏​ដោយសារតែ​ឈី​ប​វា​មាន NPU​ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

OPPO Reno3 បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P90 មាន CPU 8​គ្រាប់​រត់​ក្នុង​ល្បឿន 2.2GHz, ប្រតិ​ប​ត្ត​ការ​ដោយ Andriod 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុងក្រោយ ColorOS7 មាន​រ៉េ​ម 8GB មុខងារ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ​ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ីម​បាន​2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មាន​មុខងារ​កែសម្រួល​វីដេអូ Soloop ជំ​ជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី​៥​។

​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​OPPO​ក៏​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង​គឺ​OPPOReno3Pro​តម្លៃ​គាប់ចិត្ត​ត្រឹមតែ ៥៩៩​ដុល្លារ និង ផលិតផល IoT ជំនាន់​ថ្មី គឺ​កាស​កាលី​ប​ឥត​ខ្សែ OPPO EnoW31​តម្លៃ​ត្រឹមតែ ៥៩​ដុល្លារ តែបើ​ទិញ​ផ្គួប​ជាមួយ OPPO Reno3 តម្លៃ​ត្រឹមតែ​398​ដុល្លារ​។

OPPOReno3​គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​គ្រប់ពេល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​ក្រោយ​លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរបែប​ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​បំផុត​ត្រឹមតែ​359​ដុល្លារ​។​ដូច្នេះ​បើ​ចាប់អារម្មណ៍​អាច​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​២៥​មីនា​ដល់​០១​មេសា​2020​នៅលើ​អន​ឡាញ​របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​នានា​ទូទាំងប្រទេស​៕S/​