​ទីបំផុត​៖​ថៃ​ស្រី​នាង​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ

126
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​នាង​វ៉ែន​រចនា​ហៅ​ថៃ​ស្រី​នាង​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​មិន​គិតពី​កេរ្តិ៍ខ្មាស​ត្រូវ​នគរបាល​ខណ្ឌទួលគោក​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​

​កាលពី​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២០ ថៃ ស្រី​នាង ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​យកមក​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​កំហុសឆ្គង​ដែល​គាត់​បាន​ផុស​រូបភាព​និង​វីដេអូ​ខ្លី​ប​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​។​ជាពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​និង​បាន​យល់ព្រម​ថត​ជា​វីដេអូ​ដើម្បី​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់គាត់ ។​

​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​និង​សារភាព​កំហុស​រួច​នៅវេលា​ម៉ោង​១១៖៣០​នាទី​ក៏បាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ស្រាប់តែ​ម៉ោង​២៖៣៥​នាទី​រសៀល​ថ្ងៃ​ដដែល​ថៃ​ស្រី​នាង​នៅតែ​មិន​រាងចាល​ថែមទាំង​ផុស​រូប​អាក្រាតកាយ ដែល​ស្លៀក​តែ​ខោ​លី​អូ ។​
​ដោយមាន​ការឯកភាព​យល់ព្រម​ពី​លោក គុជ​គីម​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៤៖២០​នាទី​ល្ងាច​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះទៅ​នាំខ្លួន ថៃ ស្រី​នាង ម្តងទៀត ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ និង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕S/​