​ទីលាន​បាល់ទាត់​ទើប​សាងសង់​ថ្មី​ មិនទាន់​ត្រូវ​បច្ចេកទេស

441
ចែករម្លែក
  • 6
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​ដែល​ទើប​សាងសង់​ថ្មី​មិនទាន់​ត្រូវ​បច្ចេកទេស​និង​ស្តង់ដារ​តែ​ប្រើ​សិន​បាន​។​គឺ​នឹង​ប្រើប្រាស់​ក្នុង​ការត្រៀម​កម្មវិធី​បិទ​កីឡាបាល់ទាត់​ថ្នាក់ជាតិ​នៅ​ចុងខែ​មីនាឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ ។​

​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រួម​ដំណើរ​ដោយ​លោក ឆាំង​ពិសិដ្ឋ និង​លោក​ឈូ​ប៊ុន​រឿង​ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ​ខណ​:​បាន​ចុះ​ពិនិត្យ វាយតម្លៃ​ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​នេះ ស្ថិតនៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន ក្នុងភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៩​ខែមីនា ។

​លោក​បាប​បង្ហើប​ប្រាប់ថា : បើ​គិតពី​បច្ចេកទេស​និង​ស្តង់ដារ ទីលាន​នេះ​នៅ​ខ្វះខាត ។ ស្មៅ​ទើប​ដាំ​ថ្មី​នៅ​មិនទាន់​ចាប់​ឬ​ស ដី​ទីលាន​នៅ​មិនទាន់​ស្មើ ហើយ​ការរៀបចំ​គំនូស សញ្ញា​និង​បរិ​ធាន​នានា​នៅ​មិនទាន់មាន​។​ប៉ុន្តែ​ក្នុង​លក្ខណ​:​បណ្តោះអាសន្ន​និង​ចាំបាច់​គឺ សម្រាប់​ត្រៀម​កម្មវិធី​បិទ​កីឡាបាល់ទាត់​ថ្នាក់ជាតិ​នៅ​ចុងខែ​មីនា​នេះ យើង​អាច​ប្រើ​បាន ។ យើង​មិន​ប្រើប្រាស​ទីលាន​ធម្មជាតិ​ផ្សេងទៀត​នៅ​សាលាបឋមសិក្សា​ភ្នំ​បាក់​,​នៅ​ទីលាន​សាកលវិទ្យាល័យ​មានជ័យ​និង​ទីលាន​សិប្ប​និមិត្ត​របស់​ឯកជន​ផ្សេងៗ​ទៀតឡើយ ។​

​លោក​សុះ រ៉ូ​ហ្សា​លី គ្រូបង្វឹក​នៃ​សាលា​តម្រង់ទិស​ខេត្ត​បន្ទាយ​មាន​ជ៏​យ​ឱ្យដឹងថា​: ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​នេះ ទទួលបាន​ការឧបត្ថម្ភ​ស្ថាបនា អភិវឌ្ឃន៍​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គ​មេ​ប​ញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​

​ចំណែក​អគារ​ស្នាក់​បង្គន់​អនាម័យ​បន្ទប់ទឹក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សេវា​នានា​នៅជាប់​ទីលាន​ជាការ​ឧបត្ថម្ភ​ជួសជុល​កែលម្អ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​៕S/Ha


រូបថត : ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​ដែល​ទើប​សាងសង់​ថ្មី​មិនទាន់​ត្រូវ​បច្ចេកទេស តែ​ប្រើ​សិន​បាន (​រូប​: ប​.​ជ័យ )​