​ទី​វា​ផ្សោត​លើក​ទី​៥៖”​កើន​ផ្សោត​កើន​ជីវភាព​សហគមន៍​”

1452
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ទិវា​ផ្សោត​លើក​ទី​៥ ក្រោម​ប្រធានបទ​”​កើន​ផ្សោត​កើន​ជីវភាព​សហគមន៍ “​នឹង​ប្រព្រឹត្តទៅ​នៅ​ទី​រួម​ខេត្តក្រចេះ​នា​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨​ស្អែក​នេះ​។​រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​ដោយមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរខេត្ត ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​នាក់​។​

​លោក​អ៊ុន​ចក្រី​ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​នេះ​ថា​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​ផ្សោត​លើក​ទី​៥​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អប់រំ​យល់ដឹង​ពី​អត្ថប្រយោជន៍ នៃ​សត្វ​ផ្សោត និង​ជីវៈចម្រុះ​។

ហេតុដូច្នេះ​ហើយ​យើង​ទាំងអស់​ត្រូវការពារ​ស​ត្វ​ផ្សោត​ដោយ​លោក​បាន​លើក​ថា ប្រធានបទ​សំខាន់​នៃ​ទិវា​ផ្សោត គឺ​សត្វ​ផ្សោត​ហែល​ក្នុង​ទន្លេ ត្រី​ស្ថិតស្ថេរ ទេសចរណ៍​កើនឡើង និង​កើន​ផ្សោត កើន​ជីវភាព​សហគមន៍​។​

​លោក​បាន​បន្តថា ទិវា​ផ្សោត​នេះ ក៏មាន​ការតាំង​ពិ​ពណ៌​ផលិតផល​ក្នុងស្រុក​ប្រចាំខេត្ត ការតាំង​រូបថត ការលេង​ល្បែង​កម្សាន្ត សំនួរចម្លើយ ដើម្បី​ឈ្នះ​រង្វាន់ ព្រមទាំង​ការសម្តែង​សិល្បៈ​ដោយ​តារា​ល្បីៗ​។​

លោក អ៊ុន ចក្រី បាន​បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ សត្វ​ផ្សោត​រស់នៅ​មាន​ប្រមាណ​ជា ៩២​ក្បាល កើតកូន​បាន​៩​ក្បាល​និង​ស្លាប់មាន​ចំនួន​៥​ក្បាល​ដោយ​ជាប់​មង​មួយ​ក្បាល​។​លោក​បាន​លើកឡើងថា មង​គឺជា​សត្រូវ​របស់​សត្វ​ផ្សោត ដែល​យើង​ត្រូវការ​អភិរក្ស​។​

​សូមជម្រាបថា​សត្វ​ផ្សោត​ទន្លេមេគង្គ​គឺជា​បេ​តិក​ភ័​ណ្ឌ​មានជីវិត​ដែលមាន​សល់​តែ​កម្ពុ​ជាមួយ​ទេ​នៅលើ​ពិភពលោក​។​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​និងរ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បានរួម​គ្នា​ខិតខំ​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត​និង​ជាពិសេស​បាន​បង្កើត​ឆ្មាំ​ការពារ​ថែម​ទៀតផង​។ លោក​ទេសរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់បាន​លើកឡើងថា មាន​ផ្សោត គឺមាន​ទេសចរណ៍​៕S/​

​ទី​វា​ផ្សោត​លើក​ទី​៥៖”​កើន​ផ្សោត​កើន​ជីវភាព​សហគមន៍​”