​ទឹកជំនន់​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​គិត​ជា​ថវិកា​ប្រមាណ​១​លាន​ដុល្លា​និង​បាត់បង់​ជីវិត​មនុស្ស​២​នាក់​

957
ចែករម្លែក

​(ភ្នំពេញ)៖ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុក​អនុប្រធាន​ប្រចាំការនិង​ជា​ប្រធាន​ប្រតិបត្តិនៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដានេះ ដើម្បីបង្ហាញ​ពី​ផលប៉ះពាល់ពីទឹកជំនន់នៅតាម​បណ្តា​ខេត្តមួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជាបង្ក​ដោយ​ព្យុះ​ទី​៨ ដែល​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៧។

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​បញ្ជាក់ថា ឥទ្ធិពល​ព្យុះ​ទី​៨​បាន​បណ្តាល​ឲ្យ​ខេត្ត​ចំនួន​២​ដែល​ទទួលផល​ប៉ះពាល់​ធ្ងន់ធ្ងរ​គឺ​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​មាន​ខេត្ត​ចំនួន​៥​ទៀត​បាន​ទទួលរង​ផលប៉ះពាល់​រួមមាន​ខេត្ត​៖​កំពត​,​ខេត្ត​ព្រះ សីហនុ​,​រតនគិរី​,​កំពង់ធំ​និង​ខេត្ត ត្បូង​ឃុំ​។​

​លោក​បាន​បញ្ជាក់ទៀតថា ទឹកជំនន់​មួយរយៈ​កន្លងមកនេះ តាម​ការប៉ាន់ប្រមាណ​កា​រ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ទាំងនោះ​គិត​ជា​ថវិកា​ប្រមាណ​១​លាន​ដុល្លា​អាមេរិក​និង​បាត់បង់​ជីវិត​មនុស្ស​ចំនួន​២​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​បញ្ជាក់ថា នៅពេល​ឆាប់ៗ ខាងមុខនេះ កម្ពុជានឹង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៩ ដែលមាន​ទាំង​ទឹកភ្លៀង និង​ខ្យល់​ផងដែរ​។ ជាមួយ​នោះដែរ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ត្រៀមលក្ខណៈ​ដើម្បី​ចុះជួយ​អន្តរា​គម​ន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដូចជា​ការត្រៀម​កម្លាំង​អន្តរា​គម​ន៍សរុប ដូច​កម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ យោធា និង​កង​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ហើយ​ក្នុងករណី​ចាំបាច​យ​និង​ប្រើប្រាស់​កង​ឧ​ទ្ធ​ម្ភា​ចក្រ ដើ​ម្ប​ចេញ​ជួយ​អន្តរា​គម​ន៍​ជួយសង្គ្រោះ​ប្រជាជន ។​ជាមួយគ្នា​នោះដែរ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ស្បៀងអាហារ ថ្នាំសង្កូវ និង​តង់ ព្រមទាំង​ទីទួល​សុវត្ថិភាព​សម្រាប់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​រហូត​ទឹក​ស្រក​ទៅវិញ​។​

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបញ្ជាក់​ទៀតថា បើ​ឥទ្ធិពល​ព្យុះ​ទី​៩ បន្ត​រយៈពេល​វែង​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​នោះ​រាជធានី​ភ្នំពេញ​អាច​និង​មាន​ទឹកជំនន់​បាន ដោយ​ទឹកជំនន់​ហៀរ​ចេញពី​ស្ទឹង​ព្រែកត្នោត​៕​ដោយៈ មុនី​រ័ត្ន​

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ធ្វើ​សន្និសីទកាសែត​