​ទឹកជំនន់​បាន​លិច​ស្រូវ​អស់​ជាង​១​ម៉ឺន​ហិកតា​នៅ​ខេត្តព្រៃវែង​

542

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​ៈគ្រោះទឹកជំនន់​បាន​បន្ត​ជន​លិច​ស្រូវ​ពលរដ្ឋ​ទូទាំង​ខេត្តព្រៃវែង​រហូតដល់​១៤,១០៧​ហិកតា​គិត​ត្រឹម​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨​។​

តាម​របាយការណ៍​សាលាខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨​នេះ កម្ពស់​ទឹក​នៅ​ស្ថានីយ៍​ព្រែ​កតា​តាំ​មុខ​ផ្សារ​ក្រុង​ព្រៃវែង មាន​កំពស់ ៦,៣២​ម៉ែត្រ ដែល​កម្រិត​ប្រកាសអាសន្ន ៧,៥០​ម៉ែត្រ​។​

​ក្នុងនោះ​ទឹកបាន​ជន់​លិច​តំបន់​ខ្លះ​នៃ​ក្រុង​ស្រុក​ចំនួន​១១ ខណៈ​ខេត្តព្រៃវែង​មាន​ក្រុង​ស្រុក​សរុប​១៣​។ ​ស្រុក​ដែល​ត្រូវ​ជន​លិច​រួមមាន បាភ្នំ​, កំពង់ត្របែក​, ស៊ីធរ​កណ្ដាល​, ពារាំង​, ពោធិ៍​រៀង​, កំចាយមារ​, ពាម​រក៍​, ពាម​ជរ​, ព្រះស្ដេច​, ស្វាយ​អ​ន្ទ​រ​,​និង​ក្រុង​ព្រៃវែង​,​។​លិច​ចំនួន ២៥២​ភូមិ ខណៈ​ភូមិ​សរុប​ចំនួន​១.១៤៩​ភូមិ​។​លិច ឃុំ​សង្កាត់​ចំនួន​៥៦ ខណៈ​ឃុំ​សរុប​១១៦​ឃុំ​សង្កាត់ ។​

​ចំពោះ​ផលប៉ះពាល់​ចំនួន​១៣.៧០៦​គ្រួសារ ក្នុងនោះ​ជនជាតិ​អ៊ីស្លាម​៣៦​គ្រួសារ​។​​ទន្ទឹម​និង​នោះ​ទឹកជំនន់​បាន​លិច​ស្រូវ​ចំនួន​១៤.១០៧​ហិកតា ខូចខាត​ទាំងស្រុង​ចំនួន​១.៩៤៤​ហិកតា លិច​ដំណាំ​ផ្សេងៗ​ចំនួន​៧៣៥​ហិកតា​។ លិច​កូន​ស្វាយ​ចំនួន​១៥.០០០​ដើម​នៅ​ស្រុក​ពោធិ៍​រៀង​។​

លិច​ក្រោមផ្ទះ​ចំនួន​៣.៨៨០​ខ្នង លិច​បរិវេណ​សាលារៀន​ចំនួន​៣២​សាលា មណ្ឌល​សុខភាព​ចំនួន​២​កន្លែង អណ្ដូង​ចំនួន​២៧៨​អណ្ដូង លិច​វត្ត​ចំនួន​១ លិច​ផ្លូវ​សរុប ១៨៤.៨៨៨​ម៉ែត្រ ខូចខាត​២.១៤០​ម៉ែត្រ ប៉ះពាល់​ទំនប់​ប្រឡាយ​២៣.៦២៩​ម៉ែត្រ ខូចខាត​១២៣​ម៉ែត្រ​៕S/​