​ទឹកជំនន់​លិចលង់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​រាប់ពាន់​ក្បាល ​ម្ចាស់​សុំ​អាជ្ញាធរ​ជួយ​អន្តរា​គម​ន៍

349
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃ​៩​ខែកញ្ញា​ឆ្នាំ​២០១៩ ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ត្រូវ​ទឹកជំនន់​ហក់​ឡើង​ខ្លាំង​លិចលង់​ជ្រូក​រាប់ពាន់​ក្បាល​ម្ចាស់​សុំ​អាជ្ញាធរ​ជួយ​អន្តរា​គមន៍​សង្គ្រោះ​ជ្រូក​របស់គាត់​ផង​។​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះ​ស្ថិតនៅ​ភូមិ​ស្រែ​ព្រាង​ ឃុំ​ប្រមេ​រុ​ ស្រុក​ត្បែងមានជ័យ ​ខេត្តព្រះវិហារ​។​

លោ​កន​ន់ វ​ណ្ណី​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បានឱ្យដឹងថា​ ទឹកជំនន់​បាន​ហក់​ឡើង​យ៉ាងខ្លាំង ​បណ្តាលឱ្យ​លិច​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់គាត់​បាត់បង់​ជាច្រើន​ក្បាល​​និង​មួយចំនួនធំ​ទៀត​កំពុង​ជួយសង្គ្រោះ​។​លោ​កន​ន់វ​ណ្ណី​បាន​បន្តថា​មកដល់ពេលនេះ​សកម្មភាព​សង្គ្រោះ​សត្វ​ជ្រូក​កំពុងតែ​ដំណើរការ​យ៉ាង​ញាប់ដៃ​ញាប់ជើង ​ដោយសារ​ទឹកជំនន់​កាន់តែ​ហក់​ឡើងទៅៗ​មិនមាន​ការ​ស្រក​ចុះ​សោះ​។​

​លោ​កន​ន់ វ​ណ្ណី​បានឱ្យដឹង​ទៀតថា​ ជ្រូក​នៅក្នុង​កសិដ្ឋាន​របស់​គាត់​មាន​ចំនួន​៣.៦០០​ក្បាល​.​ ពេលនេះ​កំពុង​សង្គ្រោះបាន​ជាង​១.០០០​ក្បាល​ហើយ ​និង​១០០​ក្បាល​ទៀត​បាន​បាត់បង់​ដោយសារ​វា​លោត​ចេញពី​ទ្រុង​។​ពេលនេះ​ម្ចាស់​កសិដ្ឋាន​មួយ​នេះ​បាន​អំពាវនាវ​សុំ​អាជ្ញាធរខេត្ត​ព្រះវិហារ ​អា​ជ្ញា​ធរ​ស្រុក​ត្បែងមានជ័យ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្ដរាគមន៍​សង្គ្រោះ​សត្វ​ជ្រូក​របស់គាត់​ផង​។​ព្រោះ​ពេលនេះ​ទឹក​នៅតែ​បន្ត​ហក់​ឡើង​ទៀត​ មិន​បង្អង់​សោះ​៕S/​Ha