​ទឹកដោះគោ​ខាប់​”MYBOY”​នឹងមាន​រូបរាង​ថ្មី​ទម្ងន់​២​គីឡូក្រាម​ដាក់លក់​នៅ​កម្ពុជា​

197
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទឹកដោះគោ​ខាប់​ដែល​លោកអ្នក​តែង​និយម​ចូលចិត្ត​MYBOY​បាន​បន្ថែម​បរិមាណ​និង​សន្សំ​បាន​១០​ភាគរយ​ចំណេញ​សម្រាប់​រូបរាង​ថ្មី​របស់ខ្លួន​តាមរយៈ​ការ​វេច​ខ្ចប់​ជា​កញ្ចប់​ទម្ងន់ ២​គីឡូក្រាម​និង​មាន​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ពី​ខែសីហា​ឆ្នាំ​២០១៩​នេះ​តទៅ​។​

​ការ​វេច​ខ្ចប់​ក្រោម​រូបរាង​ថ្មី​នេះ​គឺជា​ការវិវត្តន៍​ខ្លួន​ដំបូងបង្អស់​របស់​ទឹកដោះគោ​ខាប់​MYBOY​ដែលមាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លូន​ភាពល្បីល្បាញ​លើ​រសជាតិ​និង​គុណភាព​។​ការបន្ថែម​រូបរាង​លើ​ការ​វេច​ខ្ចប់​នេះ​គឺ​ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​អាច​សន្សំសំចៃ​បាន​ដល់​នៅ​១០​ភាគរយ​ទាំង​ថវិកា​និង​បរិមាណ​។​

​លោក​Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina​ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់​បាន​ឲ្យ​ដឹងថា​៖«​ក្រុមការងារ​MYBOY​បាន​មើលឃើញ​ពី​តម្រូវការ​ដ៏​ខ្ពស់​ពី​អ្នកប្រើប្រាស់​ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​ជម្រុញ​ឲ្យ​ពួកយើង​ធ្វើ​អ្វីមួយ​ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​ដែល​គាំទ្រ​ដល់​ផលិតផល​របស់​ពួកយើង​និង​បន្ត​ប្រើប្រាស់​បន្តទៀត​»​។​

​លោក​បាន​ឱ្យដឹងទៀតថា​MYBOY​ទម្ងន់​២​គីឡូក្រាម​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ម្ចាស់​ហាង​កាហ្វេ​ជាពិសេស​អ្នកលក់​ភេសជ្ជៈ​ដូចជា​កាហ្វេ​តាមផ្លូវ​ក្នុងការ​រក្សាទុក​ដាក់​តា​ម​ខ្លួន​និង​អាច​ឆុង​បាន​ជាង​៧០​កែវ​អាស្រ័យ​ទៅតាម​រូបមន្ត​នីមួយៗ​។​លោក​បាន​បន្ថែមថា​៖«​ទោះបីជា​មានការ​វេច​ខ្ចប់​បន្ថែម​ថ្មី​ខុស​ពីមុន​ក៏ដោយ​ក៏​ផលិតផល​ទឹកដោះគោ​នេះ​នៅតែ​រក្សា​រសជាតិ​និង​គុណភាព​ដូចគ្នា​នឹង​ផលិតផល​MYBOY​ដែលមាន​រសជាតិ​ខាប់​ឆ្ងាញ់ និង​ដិតអារម្មណ៍​»​។​

​ជាមួយនឹង​រសជាតិ​ដើម​ទឹកដោះគោ​ខាប់​MYBOY​បាន​បន្ថែម​រសជាតិ​ដល់​មុខម្ហូប​និង​អាហារ​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​និង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​និង​រូបមន្ត​សំងាត់​សម្រាប់​ម្ហូប​ដ៏​សំខាន់​មិនអាច​រំលង​។​ទឹកដោះគោ​ខាប់​បាន​បន្ថែម​រូបរាង​របស់ខ្លួន​ទៅជា​កញ្ចប់​ដែលមាន​ទម្ងន់ ២​គីឡូក្រាម​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបើក​ប្រើប្រាស់ និង​ការ​រក្សាទុក​។​

​គួរ​បញ្ជាក់ដែរថា​MYBOY​គឺជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ទឹកដោះគោ​ខាប់​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន​FrieslandCampina​ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់​និង​បាន​នាំ​ចូលមក​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​និង​បាន​ក្លាយជា​ផលិតផល​ដ៏​ពេញនិយម​ចាប់តាំងពី​ពេលនោះ​មក​។​អតិថិជន​MYBOY​អា​ចរក​ជាវ​បាន​នៅ​គ្រប់កន្លែង​ដូចជា​ហាង​លក់​គ្រឿងទេស​និង​ផ្សារ​ទំនើប​ក្នុងតម្លៃ​សមរម្យ​បំផុត​៕S/

#