​ទឹកទន្លេ​ដល់​ថ្ងៃបុណ្យ​អុំទូក​សល់​កម្ពស់​តែ​ជាង​បី​ម៉ែត្រ​និង​ហូរ​ខ្សោយ​

152
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​កម្ពស់​ទឹកទន្លេ​នៅ​ស្ថានីយ៍​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ​នៅ​អំឡុង​ថ្ងៃបុណ្យ​អំ​ទូក​(១០​ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​)​អាច​នៅសល់​កម្ពស់​ជាង​បី​ម៉ែត្រ​និង​មាន​ល្បឿន​ន្លោះ​ពី​០.៥០​ទៅ​០.៧៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​ជា​កម្ពស់​ទឹក​ទាប​បំផុត​និង​ហូរ​ខ្សោយ​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​រយៈពេល​ដូចគ្នា​បែបនេះ​។​

ស្ថានភាព​ទឹកទន្លេ​សាប​នៅមុខ​វាំង​(២២​តុលា​)​

លោក​ម៉ៅ​ហាក់​មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​ថា​កម្ពស់​ទឹក​នៅ​ស្ថានីយ៍​ជលសា​ស្ត្រ​ទ​ន្ល​បាសាក់​ចតុមុខ​នា​អំឡុង​ថ្ងៃបុណ្យ​អុំទូក​(១០=១២​ខែវិច្ឆិកា​)​អាច​នៅសល់​កម្ពស់​ជាង​បី​ម៉ែត្រ​។​គឺជា​កម្ពស់​ទឹក​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុន មក​ក្នុង​រយៈពេល​ដូចគ្នា​(​បុណ្យអុំទូក​)​បែបនេះ តែ​ទឹក​នៅ​ហូរ​គ្រាន់តែ​ខ្សោយ​។​

​មន្ត្រី​ជំនាញ​ខាងលើ​បញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៥​ដែល​ទឹកទន្លេ​មាន​សភាព​តូច​នៅក្នុង​រដូវវស្សា​ទឹកបាន​ស្រក​មក​នៅ​កម្ពស់​៣.៤១​ម៉ែត្រ​នៅ​ចុងខែ​វិច្ឆិកា​មិនមែន​ដើមខែ​ដូច​ឆ្នាំនេះ​ទេ​។​នៅ​អំឡុង​ថ្ងៃបុណ្យ​ទូក​ល្បឿន​ទឹក​ហូរ​អាច​នៅសល់​ចន្លោះ​ពី​០.៥០​ទៅ​០.៧៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​បណ្តា​ឆ្នាំមុនៗ​ពេល​បុណ្យ​អុំ ទូក ទឹក​មាន​ល្បឿន​ពី​០.៧៥​ទៅមួយ​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

​យោងតាម​ការ​ព្រឹ​ត្ត​ប​ត្រ​ពត៍​មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​២២​ខែតុលា​នៅ​ស្ថានីយ៍​ជលសា​ស្ត្រ​នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​៨.៦៨​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​២១​ខែតុលា​០.១៥​ម៉ែត្រ​(​ប្រុង ប្រយ័ត្ន នៅ កម្ពស់​២២.០០ ម៉ែត្រ​)​។ នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​៥.០៨​ម៉ែត្រ ទាប ជាង​ថ្ងៃ ទី​២១​ខែតុលា​០.១៩​ម៉ែត្រ​(​ប្រុងប្រយ័ត្ន នៅ កម្ពស់​១៥.២០​ម៉ែត្រ​)​។​

​នៅ​រាជធានី​ភ្នំពេញ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៤.៤៨​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​២០​ខែតុលា​០.០៩​ម៉ែត្រ​(​ត្រូវ ប្រុង ប្រយ័ត្ន នៅ កម្ពស់​១០.៥០​ម៉ែត្រ​) និង នៅ បឹង ទន្លេ សាប​ក្រគរ​កំពង់​លួង​ទឹក​មាន​កម្ពស់ ៥.៨៧​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​២១​ខែតុលា ០.០៦​ម៉ែត្រ ៕S/

​ ​ ​ ​