​ទឹកប្រាក់​ចំនួន ៤៧៣.៥០០.០០០​រៀល រង្វាន់​សម្រាប់​កីឡា ៥ ប្រភេទ​

657
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​: លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា នឹង​ផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត ដល់​កីឡាករ -​កីឡាការិនី ចំនួន ៥ ប្រភេទ​កីឡា ដែល​ដណ្ដើមបាន​មេដាយ ពី​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ កន្លងមក​។​

​បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា ពិធី​ប្រគល់​រង្វាន់​នេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២១ ធ្នូ នា​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ដោយ​លោក​រដ្ឋមន្ត្រី ផ្ទាល់​តែម្ដង ។ ប្រាក់​ដែល​ត្រូវប្រគល់ ដល់​ជ័យលាភី ទាំង ៥ ប្រភេទ​កីឡា​នោះ មាន​ចំនួន​សរុប​ទាំងអស់ ៤៧៣.៥០០.០០០ រៀល ។

​ប្រភេទ​កីឡា ដែល​ត្រូវ​បានទទួល​រង្វាន់​

​ប្រភេទ​កីឡា ដែល​ត្រូវ​ទទួល​រង្វាន់​នោះ មាន​ប្រភេទ​កីឡា​គុន​ដាវ ការប្រកួត​សកលវិទ្យា​ល័យ​អាស៊ាន លើក​ទី​១ នៅ​ម៉ាឡេស៊ី ចំនួន​ទឹកប្រាក់ ២១.០០០.០០០ រៀល និង​ប្រភេទ​កីឡា​កា​រ៉ា​តេ ការប្រកួត​ជ្រើសរើស​ជើងឯក អាស៊ី​អ​គេ្ន​យ៍​លើក​ទី​៧ នៅ​វៀតណាម ចំនួន​ទឹកប្រាក់ ៤៩.៦០០.០០០ រៀល ។ ចំណែក​ប្រភេទ​កីឡា សូ​ហ្វ​តិ​ន្នី​ស ការប្រកួត​ជ្រើសរើស​ជើងឯក នៅ​ហ្វីលីពីន ចំនួន​ទឹកប្រាក់ ១៤៨.៩០០.០០០ រៀល ។​

​ប្រភេទ​កីឡា​ប្រណាំង​កង់ ការប្រកួត​ជ្រើសរើស ជើងឯក​អាស៊ី នៅ​មី​យ៉ាន​ម៉ា ចំនួន​ទឹកប្រាក់ ៤៥.០០០.០០០ រៀល និង​ប្រភេទ​កីឡា​ប៉េតង់ ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃ ចំនួន​ទឹកប្រាក់ ២០៩.០០០.០០០ រៀល ៕v

​ប្រភេទ​កីឡា ដែល​ត្រូវ​បានទទួល​រង្វាន់​