​ទឹកប្រាក់​១០០​ដុល្លារ​ឧបត្ថម្ភ​បន្ថែម​ដើម្បី​ជួយ​សម្រាល​ជីវភាព​គ្រួសារ​

906
ចែករម្លែក
  • 439
    Shares

​ដោយៈ​បូកគោ​/​កំ​ពតៈ​រយៈពេល​មួយឆ្នាំ​នៃ​ឆ្នាំ​២០១៩​ខាងមុខ​មន្ត្រី​បម្រើ​ការងារ​ក្រោម​ឱវាទ​សាលា​ខេត្តកំពត​ប្រមាណ​ជិត​២០០​នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ចំនួន​១០០​ដុល្លារ​ក្នុង​មួយខែ​ដើម្បី​សម្រាល​ការលំបាក​សម្រាប់​ជីវភាព​គ្រួសារ​។​

ជាមួយគ្នានេះ​មន្ត្រី​ចូលនិវត្តន៍​ក៏​នឹងត្រូវ​បានគិត​គូរ​ក្នុង​បំណង​បញ្ចៀស​ពី​ភាព​ឯកា​។​​នាឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ចំណុះ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨

​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ផ្អែកលើ​កិច្ចសហការ​ល្អ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​ទាំងមូល​បានធ្វើឱ្យ​ការបំពេញ​តួនាទី​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប្រាំបី​ខែ​សម្រាប់​វត្តមាន​របស់លោក​លើទឹក​ដី​នៃ​ខេត្តកំពត​។

​នេះ​ជា​មោទនភាព​មួយ​ដែល​ជំរុញ និង​លើក​ទឹក​លោក​ឱ្យ​កាន់តែ​រឹងមាំ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្ត​បន្ថែមទៀត​។​លោក​អភិបាលខេត្ត​បាន​បន្តថា​ជាការ​ឆ្លើយតប​ចំពោះ​សាមគ្គីភាព និង​កម្លាំងចលករ​នេះ តទៅ​លោក​នឹង​គិតគូរ​ពី​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​ទាំងអស់​។ ជាការ​សាកល្បង ចាប់ពី​ខែមករា ឆ្នាំ​២០១៩​ទៅ

លោក​នឹង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​មួយរយ​ដុល្លារ​បន្ថែម​លើ​ប្រាក់ខែ​សម្រាប់​រយៈពេល​ពេញ​ម​យ​យ​ឆ្នាំ​។ បើ​ការផ្គត់ផ្គង់​នោះ​មានលទ្ធភាព​ពេញលេញ លោក​នឹង​អនុវត្ត​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត តែ​មិន​ប្រាកដថា​នៅ​នឹង​ត្រឹម​មួយរយ​ដុល្លារ​នោះទេ​។ ទឹកប្រាក់​មួយរយ​ដុល្លារ​នេះ​ថ្វី​ដ្បិត​មិន​ច្រើន តែ​ជាការ​លើកទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​បាន​មួយផ្នែក​សម្រាប់​ការចំណាយ​ផ្សេងៗ​។

​ជាមួយគ្នានេះ លោក​ជាវ តា​យ​បាន​បញ្ចាក់​ទៀតថា ដោយឡែក​មន្ត្រី​ចំណុះ​សាលាខេត្ត​ដែល​ចូលនិវត្តន៍ លោក​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ប្រមូល​មកវិញ​ហើយ​ផ្តល់​ឱ្យនូវ​ការងារ​សមរម្យ​ដើម្បី​បានរួម​សុខទុក្ខ​ជាមួយគ្នា និង​បញ្ចៀស​ពី​ការ​រស់នៅក្នុង​ភាព​ឯកា​៕S/​

​ទឹកប្រាក់​១០០​ដុល្លារ​ឧបត្ថម្ភ​បន្ថែម​ដើម្បី​ជួយ​សម្រាល​ជីវភាព​គ្រួសារ​