​ទឹកភ្នែក​ឪពុកម្ដាយ​!​កូនប្រុស​ត្រូវគេ​កាប់​ស្លាប់​ជនល្មើស​៥​នាក់រ​ស់មាន​សេរីភាព​

925
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​ឪពុកម្ដាយ​រៀប​រាប់ទាំង​ទឹកភ្នែក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវគេ​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​តែ​ទីបំផុត​ជនល្មើស​៥​នាក់​ដែល​ពាក់ព័ន្ធ​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​។​ពួកគេ​ទាំងពីរ​នាក់​ក្នុងនាម​ដើមបណ្ដឹង​ស្នើ​ដល់​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌ និង​សូមឱ្យ​តុលាការខេត្ត​កណ្ដាល​ព​ន្លឿ​ន​នីតិវិធី​ឱ្យបាន​ឆាប់​។

​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​ដែល​ធ្វើឱ្យ​ប្តី​ប្រពន្ធ ជាដើម​បណ្តឹង សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង ។​ឯកសារ​ទទួលបាន​បង្ហាញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២០៥ អ​.​ក ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ជនជាប់ចោទ​៥​នាក់ ៖

​ទី​១៖​ឈ្មោះ​ផេង ណា​រ័ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ក្រៅ​ឃុំ​)​ទី​២៖​ឈ្មោះ​យ៊ិ​ន វាសនា ហៅ កែម វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​គេចខ្លួន​)​ទី​៣៖​ឈ្មោះ​ថាំង ម៉េង​ហួយ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ក្រៅ​ឃុំ​)
​ទី​៤៖​ឈ្មោះ​ឈុន រតនៈ ហៅ មឿ​ន ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ក្រៅ​ឃុំ​)​ទី​៥៖​ឈ្មោះ​ច​ន ភស្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​គេចខ្លួន​)​។​

​ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ​”​ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ ។ ជនរងគ្រោះ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ មឿ​ន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

​លោក​សុខ វណ្ណ​នី និង ប្រពន្ធ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវបាន​ក្រុម​ជនល្មើស​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​។ តែ​រហូត​មកទល់ពេលនេះ គ្មាន​ជនល្មើស​ណាមួយ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ទេ ។ ក្នុងនាម​ដើមបណ្ដឹង ពួកគេ​ចង់​បានតែ​យុត្តិធម៌​ប៉ុណ្ណោះ ។ ប៉ុន្ដែ​នីតិវិធី​របស់​សាលាដំបូង​ខេត្តកណ្ដាល​បង្ហាញ​ពី​ភាពយឺតយ៉ាវ​ជាទីបំផុត ដែល​សវនាការ​បាន​លើក​ពេល​៣​ដង​មកហើយ ។

ពួកគេ​សង្ឃឹមថា សម្តេច​តេ​ជោ នឹង​ជួយ​រក​យុត្តិធម៌ ។ ពួកគេ​ពិតជា​ឈឺចាប់​ណាស់ ដែល​កូនប្រុស​ត្រូវគេ​កាប់សម្លាប់​ហើយ តែ​ក្រុម​ជនល្មើស​បែរជា​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​បែបនេះ ៕S/