​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ​,​លិច​ក្រោមផ្ទះ​,​ច្រោះ​លូ​ជាច្រើន​កន្លែង​

332
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សកម្មភាព​ទឹកភ្លៀង​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​កើតជា​ជំនន់​លិច​ផ្លូវ​,​លិច​ក្រោមផ្ទះ​,​ច្រោះ​លូ​ជាច្រើន​កន្លែង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​។​លោក​សេត​សែន​មេឃុំ​រំដោះ​ស្រែ​បានបញ្ជាក់​ឱ្យដឹងថា​ដោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រយ​:​ពេល​ជាច្រើន​ថ្ងៃ​មកនេះ​បានធ្វើឱ្យ​ជំនន់​ទឹកភ្លៀង​ហូរ​ជន់​លិច​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៥៥​ម៉ែត្រ​និង​ជ្រោះ​លូ​៦​កន្លែង​។​

លោក​បន្តថា​ក្នុងនោះ​លូ​ប្រអប់​២​កន្លែង​លូ​ភ្លោះ​៤​កន្លែង​ព្រមទាំង​ហូរ​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នង​ផ្ទះ​ស្ថិតក្នុង​ភូមិ​ស្រែ​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​លោក​មេឃុំ​រំដោះ​ស្រែ​បានឱ្យដឹង​ទៀតថា​បើ​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់​ផ្លូវលំ​ក្រួស​ក្រហម​ប្រហែលជា​១.៤៣០​ម៉ែត្រ​អាច​និង​ហូរ​ជ្រោះ​ដាច់​។​ជាមួយនឹង​ការ​ជន់​លិច​នេះ​លោក​មេឃុំ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​កើតមាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​

​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​មូលហេតុ​ដែលនាំឱ្យ​ទឹកស្ទឹង​សែន​បាន​ហក់​ឡើង​នេះ​គឺ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​គូ​ន​លែ​ន​និង​ស្រុ​ជាំ​ក្សាន្ត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​លោក​បាន​បន្ត​ថាបើ​ល្ងាច​នេះ​នៅ​ចំណុច​ក្បាល​ស្ទឹងសែន​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេនោះ​ក្នុង​រយៈពេល​២,៣​ថ្ងៃ​ទៀត​ទឹកស្ទឹង​សែន​ក្រុង​ព្រះវិហារ​នឹងមាន​ការ​ស្រក​ចុះ​វិញ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ទាន់​មានការ​ព្រួយ​បារ​ម្មណ៍​ឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ជំនន់​ទឹកភ្លៀង​នេះដែរ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​សរសេ​រ​បញ្ជាក់ថា​ទឹកស្ទឹង​សែន​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​បាន​ឡើង​បន្តិច​ម្តងៗ​ដល់​កម្ពស់​៩,៣០​ម៉ែត្រ​ហើយ​។​គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ខណ​:​ដែល​កម្ពស់​ទឹក​ឡើងដល់​កម្ពស់​១១,៥០​ម៉ែត្រ​ជា​ចំណុច​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​៕S/​

#