​ទឹក​ហ្គ័ស​SparklingWater​លើកដំបូង​ត្រូវបាន​ផលិត​នៅ​កម្ពុជា​

192
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាប​៖​កន្លងមក​កម្ពុជា​បាន​នាំចូល​ទឹក​ដែលមាន​ជាតិ​ហ្គ័ស​(SparklingWater)​ពី​ក្រៅប្រទេស​ដើម្បី​បម្រើ​ទីផ្សារ​កម្ពុជា​។​តែ​ឥឡូវនេះ​ស្ប៉ា​ក​លីង​វ៉​ត​ធ័​រ​លើកដំបូង​គេ​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ហើយ​។

​ដោយបាន​ស្រាវជ្រាវ​រកឃើញ​ពី​សក្ដានុពល​និង​លក្ខណៈពិសេស​បន្ថែម​រប​ស់​ទឹករ៉ែ​ធម្មជាតិ​ដែលមាន​ប្រភព​នៅក្រោម​ភ្នំ​ដ៏​ពិសិដ្ឋ​នេះ​រួចមក​ក្រុមហ៊ុន​KularaWater​ដែលជា​ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​(EauKulen)​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​។​បានចាប់ផ្ដើម​ដំណើរ​ការផលិត​សាកល្បង​នូវ​ទឹក​ពិសា​ថ្មី​មួយ​ប្រភេទ​នេះ​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​នៅ​រោងចក្រ​របស់ខ្លួន​ដែល​ស្ថិតនៅ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​JacquesMarcille​អគ្គនាយក​ក្រុមហ៊ុន​KularaWater​បាន​ប្រាប់​អ្នកសារព័ត៌មាន​មកពី​១១​ស្ថាប័ន​ដែល​បានមក​ទស្សនកិច្ច​រោង​ចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​កាលពី​ចុង​សប្តាហ៍​មុន​ថា​៖​ក្រុមហ៊ុន Kulara Water របស់លោក​កំពុង​ផលិត​ទឹក​មាន​ហ្គាស ឬ​ហៅថា Sparkling ដំបូង​គេ​នៅ​កម្ពុជា «​ម៉ាក​អូ​គូលែន​»​។​ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​ទឹក​ដែលមាន​ជាតិ​ហ្គ័ស​នេះ​សុទ្ធតែជា​ទឹក​នាំចូល​ពី​ក្រៅប្រទេស​គឺ​មិនទាន់មាន​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​នៅឡើយ​ទេ​។​រីឯ​ទីផ្សារ​ក្នុងស្រុក​ក៏​នៅ​តូចចង្អៀត​នៅឡើយ​ដែរ​។​

​លោក​បាន​អះអាងថា​ទឹក​ពិសា​Sparkling​ម៉ាក​អូ​គូលែន​នេះ​បើ​ពិសា​ទៅ​ហាក់ដូច​ជាមាន​ភាពស្រស់​ស្រាយ​ជាង​ពិសា​ទឹករ៉ែ​ធម្មជាតិ អូ គូលែន​ប៉ុន្តែ​ក៏​អាស្រ័យទៅលើ​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ដែរ ពីព្រោះ​អ្នកមួយ​ចំនួន​គាត់​ក៏​មិន​ចូលចិត្ត​ទទួលទាន​ទឹក​ពិសា ដែលមាន​ជាតិ​ហ្គាស​កាត់​ឈឹបៗ​។​

​លោក​បាន​អះអាង​បន្តថា​ជាតិ​ហ្គាស​ដែល​មាននៅ​ទឹក​Sparkling​ម៉ាក​អូ​គូលែន​នេះ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ឡើយ​។​ផ្ទុយទៅវិញ​ទឹក​ប្រភេទ​ថ្មី​នេះ​ផ្ដល់​ផល​ល្អ​សម្រាប់​សុខភាព​លើសពី​ទឹករ៉ែ​ធម្មជាតិ​ទៅទៀត​។​ទឹក​នេះ​មាន​ប្រភព​យក​ពីក្រោម​ភ្នំ​គូលែន​ដ៏​ពិសិដ្ឋ​ដូច​ទៅនឹង​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​ដែរ គ្រាន់តែ​គេ​បន្ថែម​ឧស្ម័ន​កាបូ​និក​ដើម្បី​ឱ្យមាន​ជាតិ​ហ្គាស​ប៉ុណ្ណោះ​។​

​លោក​JacquesMarcille​បាន​បន្ថែមទៀតថា​អ្នកជំនាញ​របស់​ក្រុមហ៊ុន​KularaWater​បានធ្វើ​តេស្ត​លើទឹក​ពិសា​Sparkling​ម៉ាក​អូ​គូលែន​នេះ​ហើយដោយ​រកឃើញថា​ទឹក​នេះ​មានគុណ​ភាពល្អ​ពិសា​ទៅ​ក៏​ឆ្ងាញ់​។​លោក​បាន​ណែនាំ​ពី​ពេលវេលា​ដែល​ទទួលទាន​ទឹក​Sparkling​ម៉ាក​អូ​គូលែន​ឱ្យមាន​រសជាតិ​ឆ្ងាញ់ គឺ​ត្រូវ​ទុក​វា​នៅ​កន្លែង​ត្រជាក់ ពិសា​នៅពេល​វា​ត្រជាក់​។​លោក​ក៏​និយម​ទទួលទាន​ទឹក​Sparkling នេះ បន្ទាប់ពី​លោក​ទទួលទាន​ស្រា​វិ​ស្គី​។​

​លោក​អគ្គនាយក​JacquesMarcille​បាន​លើកឡើងថា​ដោយសារ​បច្ចេកទេស​នៃ​ការផលិត​ទឹក​មាន​ជាតិ​ហ្គាស​នេះ ស្មុគស្មាញ​ជាង​ការផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន​ដូច្នេះ​វា​ក៏ត្រូវ​លក់​ក្នុងតម្លៃ​ថ្លៃ​ជាង​ដែរ តែ​ទោះយ៉ាងណា ក្រុមហ៊ុន​មិនទាន់​កំណត់​តម្លៃ​លក់​ក្នុង​ទីផ្សារ​នៅឡើយ​ទេ​។​តែ​នឹង​ចាប់ផ្តើម លក់​នៅក្នុង​ចុងខែ​វិច្ឆិកា​ឬ​ដើមខែ​ធ្នូ ២០១៩​ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថា​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​និង​ស្ប៉ា​ក​លីង​សុទ្ធ​តែមាន​សារធាតុ​រ៉ែ​ដូចជា​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម​ប៊ី​កាបូ​ណាត​សូ​ដ្យូ​ម​ប៉ូ​តា​ស្យូ​ម​ដែល​សុទ្ធ​តែមាន​សារៈសំខាន់​ចំពោះ​រាងកាយ​។​គួរ​ជម្រាប​ថា ដើម្បី​បាន​សារធាតុ​រ៉ែ​សំខាន់ៗ​ទាំងនេះ គឺ​ត្រូវ​ខួង​ទៅ​ក្រោម​ដី​ក្រោម​ថ្ម​ប្រមាណ​១០០​ម៉ែត្រ​៕S/