​ទុស្សេ​ខ្សែភ្លើង​ឆេះ​ម៉ាស៊ីនកិនស្រូវ​មួយ​ខ្នង​ខូចខាត​ស្រូវ​ជាង​៧០​តោន​នៅ​ស្រុក​ប​វេ​ល​

195
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ម៉ាស៊ីនកិនស្រូវ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​កាលពី វេលា ម៉ោង ៤​ទាបភ្លឺ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នៅ​ក្នុងភូមិ​ខ្នាចរមាស​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​ដែល​ធ្វើឱ្យ​ខូចខាត​អស់​ស្រូវ​ប្រមាណ​៧០​តោន​សមត្ថកិច្ច​ជំនាញ​ដាក់​ការសង្ស័យ​បណ្ដាលមកពី​ការ​ទុស្សេ​ខ្សែ​ចរន្តអគ្គិសនី​។​

​បើតាម​បាយ​ការណ៍​របស់លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​រោង​ម៉ាស៊ីន​នេះ​ជា​របស់លោក​លឹម​លាង​អាយុ​៧៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​រោង​ម៉ាស៊ីន​នេះ​មាន​ទំហំ ២៥ ម៉ែត្រ​គុណ​៦០ ម៉ែត្រ​។​របាយ ការ ណ៍ដ​ដែល បានឱ្យ ដឹង ទៀត ថា អគ្គិ ភ័យ នោះ ទំនង បណ្ដាល មក ពី ឆ្លង ចរន្ត អគ្គិ​ស នី ហើយ ទុ ស្សេ បង្ក ជា អគ្គិ ភ័យ ឆេះ តែ ម្ដង​។​

ដោយ បាន ឆាបឆេះ អស់ ផ្នែក ខ្លះ នៃ រោង ម៉ាស៊ីន និង ឆេះ ម៉ាស៊ីនកិនស្រូវ រួម ឡ ស ម្ងួ ត ស្រូវ ផង ។​លោក លឹ ម លាង ថៅកែ ម៉ាស៊ីនកិនស្រូវ បាន ប្រាប់ សមត្ថកិច្ច ថា​ស្រូវ ប្រមាណ​ចំនួន ៧០ តោន​បាន រង ការ ខូចខាត តែ ភាគច្រើន ខូចខាត ដោយសារ បាញ់ ទឹក ពន្លត់ , ម៉ាស៊ីន ផលិត អង្ករ និង កន្ទក់ ០១ គ្រឿង​និង ឆេះ ឡ ស ម្ងួ ត អស់​១ គ្រឿង ដែរ ដែល សរុប ជា ទឹកប្រាក់ ខាតបង់ ប្រហែល ចំនួន ៥ ម៉ឺន ដុល្លារ ។​

​សមត្ថកិច្ច បាន និយាយ ថា អគ្គិភ័យ នេះ បាន ឆេះ ផ្នែក ខ្លះ នៃ រោង​ម៉ាស៊ីន​ដែល​ការប៉ាន់ប្រមាណ អស់ ប្រហែល ២០​ភាគរយ​តែ ត្រូវ បាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ប​វេ​ល​ផង​និង​រថយន្ត អធិការ ស្រុក ថ្មគោល ផង ជួយ អន្តរា គម ន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា​។​បើ​មិន​ដូច្នេះ​ទេ​អគ្គិភ័យ អាច លេ ត្របាក់ រោង ម៉ាស៊ីន នេះ ទាំងស្រុង ៕S/

​រូប​ថ​តៈ​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ខ្នង​ខូចខាត​ស្រូ​ប្រហែល​៧០​តោន​សមត្ថកិច្ច​កំពុង​ជាយ​អន្តរាគមន៍​បាញ់​ពន្លត់​