​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ពី​ខ្នង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

71
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ភ្លើង​ឆេះ​ផ្ទះ​កើតឡើង ស្ថិត​ក្នុងភូមិ​-​ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​២​ខ្នង​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​។​ករណីនេះ​បណ្តាលមកពី​ទុសេ​ខ្សែភ្លើង កម្លាំង​ជំនាញ​អគ្គិភ័យ​នៃ​អធិការដ្ឋាន​បានធ្វើ​ការចុះ​អន្តរាគមន៍​ពន្លត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង​១៣​ៈ​៥០​នាទី​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​៦​ឡាន​។​ក្នុងនោះ​មានការ​ចូលរួម​ពន្លត់​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ចំនួន ២​ឡាន ។

​សមត្ថកិច្ច​បញ្ជាក់ថា ១.​ម្ចាស់ផ្ទះ​មានឈ្មោះ អេង ញ អាយុ ៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អាត សុខ​ចាន់ អាយុ​៤២​ឆ្នាំ​ឆេះ​ផ្ទះ​ទំហំ​៧​គុណ​៩​ម៉ែត្រ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ខូចខាត​ផ្ទះ​១​ខ្នង ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​មាន​ទូ​គ្រែ​តុ​និង​លុយ​ចំនួន​៦.០០០​ដុល្លារ​អាមេរិក​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។

​២.​ម្ចាស់ផ្ទះ​មានឈ្មោះ​អ៊ុគ​ន្ធា​អាយុ​៣៥​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​លី​ហ៊ួ​យ​ផ្ទះ​ទំហំ​៧,៥​គុណ​១២​ម៉ែត្រ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ក្បឿង​ឆេះ​ខូចខាត​៣០​ភាគរយ​(​ដំបូល​និង​ជញ្ជាំង​)​សម្ភារៈ​គ្មាន​៕S/​