​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះបាយ​បង្ក​ការ​ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​

390

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នាំគ្នា​ដក​ទឹក​មក​ពន្លត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​ទាំង​កណ្តាល​អា​ធ្រា​ត្រ​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​១២៩ ក្រុម​១៨ ភូមិ​ម័​រ សង្កាត់​សំបូរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​ឈ្មោះ​មៀត​ឌី​ម៉​ង​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ទីតាំង​ខាងលើ​។​បើតាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ខណៈ​ក្រុមគ្រួសារ​របស់គាត់​បាន​កំពុង​លង់លក់​និង​ដំ​ដេក​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ចរន្តអគ្គិសនី​ផ្នែក​ខាងក្រោយ​ផ្ទះ​ដែលជា​ផ្ទះបាយ​តែម្តង​។​ពេលនោះ​ក៏បាន​ចេញមក​មើល​ស្រាប់តែ​អគ្គិភ័យ​កំពុង​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទើប​ស្រែកហៅ​អ្នកជិតខាង​ជួយ​ដងទឹក​មក​ជះ​ពន្លត់​

តែដោយសា​តែ​អំណាច​ភ្លើង​ឆាបឆេះ​ខ្លាំងពេក​ដោយ​មិនអាច​គ្រប់គ្រង​បាន​ទើប​រាយការណ៍​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ចំនួន​៣​គ្រឿង​មក​អន្តរាគមន៍​ភ្លាមៗ​។​ហើយ​បានធ្វើ​ការបាញ់​ពន្លត់​អស់​ចំនួន​ទាំង​៣​គ្រឿង​អគ្គិភ័យ​ក៏​រលត់ទៅវិញ​ដោយ​មិនមាន​រងរបួស​ដល់​ម​នុស្ស​នោះទេ​។​សមត្ថកិច្ច​បាន​បន្តថា​ផ្ទះបាយ​ដែល​ឆាបឆេះ​នោះ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្តោយ​១២​ម៉ែត្រ​ហើយ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែម្តង​៕S/

​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះបាយ​បង្ក​ការ​ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​