​ទុស្សេ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​៣​ក្នុង​ផ្សារ​ពោធិ៍សាត់​

500

(​ពោធិ៍សាត់​)៖​តូប​លក់ដូរ​ចំនួន​៣​តូប​ស្ថិតក្នុង​ផ្សារ​ថ្មី​ខេត្តពោធិ៍សាត់​ដែល​បង្ក​ពី​ទុស្សេ​ខ្សែភ្លើង​បង្កើតជា​អគ្គិភ័យ​ឆាបឆេះ​តែម្តង​អស់​ឥ​វ៉ាន់​ស្ទើរតែ​ទាំងស្រុង​តែ​មិន​បណ្តាលឱ្យ​ឆេះ​រាលដាល​តទៅទៀត​ទេ​ដោយ​អាជ្ញាធរ​ជួយ​ប​ន្ល​ត់​ទាន់​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧​។​

​ប្រភព​ពត៌មាន​បានឱ្យដឹងថា​ក្នុង​ឧបទ្វ​វ​ហេតុនេះ​គេ​ឃើញ​មាន​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សារុន​ចាន់​ធី​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុងការ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​នោះ​។​មន្ត្រី​សាលាក្រុង​ពោធិសាត់​បានឱ្យដឹងថា​តូប​ចំនួន​៣​ដែល​ឆេះ​នោះ មាន​តូប​លក់​បាយ​ពេលព្រឹក តូប​លក់​នំ​បុ័ង​និង​ទឹកក្រឡុក និង​តូប​លក់​ផ្លែឈើ ។​

តាម​ការស្រាវជ្រាវ​រប​ស់​សម​ត្ថិ​កិច្ច​បានឱ្យដឹងថា តូប​ដែល​ឆេះ​នេះ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ចេញពី​តូប​កណ្តាល​គេ​។ តែ​ទោះជា​យ៉ាងណា​ដោយបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​ទាន់ពេលវេលា មិនបាន​បណ្តាលឱ្យ​ឆេះ​រាលដាល​ទៅ​តូប​ដទៃទៀត​ទេ​៕S/​ដោយ​៖​ហូ​សាន់​

​ទុស្សេ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​៣​ក្នុង​ផ្សារ​ពោធិ៍សាត់​