​ទុស្សេ​ខ្សែរ​ភ្លើង​នៅ​ផ្សារ​រោង​គ្លឿ​ឆេះ​តូប​អាជីវករ​ខ្មែរ​អស់​៨​តូប​មនុស្ស​២​នាក់​រងរបួស​

715
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​តូប​លក់ដូរ​អាជីវករ​ខ្មែរ​ចំនួន​៨​តូប ត្រូវបាន​ភ្លើង​ឆេះ​អស់​។​មនុស្ស​២​នាក់​ត្រូវបាន​អគ្គិសនី​ឆក់ ខណៈ​ភ្លើង​កំពុង​ឆាបឆេះ កាលពី​វេលា​ម៉ោង​៦​និ​៣០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​នៅក្នុង​ឃុំ​ក្លង​លឹក ស្រុក​អា​រ័​ញ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំដែន​គ្នា​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ផ្សារ​មួយ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ បាន​ទៅ​ទិញ​តូប ជួល​តូប ដើម្បី​លក់ដូរ​ប្រកប​របរ​ចិញ្ចឹមជីវិត យ៉ាងច្រើន​បំផុត​។​តែ​ពេលនេះ​ក៏មាន​អ្នក​ប្រឈម​ការខាតបង់​រាប់លាន​បាត​ផងដែរ មូលហេតុ​គឺ​ឧស្សាហ៍​មាន​អគ្គិភ័យ​ឆាបឆេះ​ញឹកញាប់ ។​

​ពាក់​ព​ន្ធ័​ការឆាប់ឆេះ​នេះ​លោក សែម មករា នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដែល​ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រោង​គ្លឿ​ពេល​ព្រលប់​គឺ​ផ្តើមចេញ​ការ​ទុស្សេ​ខ្សែភ្លើង ឆេះ​កន្លែង​លក់​គ្រឿង​ឡាន​ជ័រ ទើប​បណ្តាល​ឲ្យ​មានការ​ឆេះ​រាល​ដល់​តូប​ផ្សេងៗ​ទៀត​ទាំង​ង​អាគារ​BC​សរុប​អស់​ចំនួន​៨​តូប តូប​មួយចំនួន​រង​ផលប៉ះពាល់​មួយ​តិចតួច​។​

​លោក​បាន​បន្តថា តូប​ទាំងនោះ​មាន​លក់ទំនិញ​ដូចជា ១​តូប​លក់​ហ្គី​តា បាស់​។​២​ចាន​, ៣​ស្រោមពូក​ខ្នើយ​, ៤​ខ្សែក្រវ៉ាត់​, ៥​គ្រឿង​ស្ពាន់​, ៦​គ្រឿង​ឡាន​, ៧​ស្បែកជើង​, ៨​ស្រោមជើង​។ ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ មនុស្ស​២​នាក់​ត្រូវបាន​ភ្លើង​ឆក់​សន្លប់ ពេលនេះ​កំពុង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​រួចរាល់​ហើយ នៅ​មន្ទីរពេទ្យ​ស្រុក​អារញ្ញ​។​

ករណី​អ​គ្កិ​ភ័យ​នេះ​ត្រូវបាន​អជ្ញាធរ​ថៃ​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​ឡាន​គ្រឿង​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​អារញ្ញ​និង​របស់​កាស៊ីណូ​នៅ​ជាយដែន​ប៉ោយប៉ែត ។​បាន​យក​គ្រឿងចក្រ​(​អេ​ស្កា​)​ទៅ​កាយ​ទម្លុះ ទើប​មាន​ផ្លូវ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចូល​ពន្លត់​រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ជោគជ័យ និង​បាញ់​ពន្លត់​មិន​ឲ្យ​ឆាបឆេះ​ទៅ​តូប​ដ៏ទៃទៀត​៕S/​

​ករណីទុស្សេ​ខ្សែរ​ភ្លើង​នៅ​ផ្សារ​រោង​គ្លឿ​ឆេះ​តូប​​អស់​៨​មនុស្ស​២​នាក់​រងរបួស​