​ទុស្សេ​បង្គោល​ខ្សែភ្លើង​ផ្អើល​ទាំងយប់​នៅ​សង្កាត់​សាលា​កំរើក​

253
ចែករម្លែក

​ដោយ​៖​បាយ័ន​/​សៀមរាបៈ​កាលពី​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​នៅ​ចំណុច​បង្គោល​ភ្លើង​មួយ​ដើម​ស្ថិតនៅ​កែង​ផ្លូវ​៧​មករា និង​ផ្លូវ​ខ្សែក្រវាត់​ក្រុង ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​បានធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​មនុ​ស្ស​នានា​ក្នុង​ក្រុង​សៀមរាប​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បានចេញ​បន្តបន្ទាប់​គ្នា​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន​បាញ់​ពន្លត់​ដើម្បី​បង្ការ​កុំអោយ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​នោះ​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា​ការឆេះ​បង្គោល​ភ្លើង​ខាងលើ​គឺ​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​ព្រោះថា​កន្លែង​បង្គោល​ភ្លើង​កើតហេតុ​គឺមាន​ខ្សែភ្លើង​យ៉ាងច្រើន​រញ៉េរញ៉ៃ​ដែលជា​ហេតុ​ធ្វើអោយ​ងាយស្រួល​ដល់​ការឆ្លង​ចរន្ត​អគ្គីសនី​បំផុត​។​

​ក្នុង​ហេតុការណ​នោះដែរ​ត្រូវ​មន្ត្រី​និយាយថា​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​គ្រឿង​ដែល​បាញ់​ពន្លត់​អោយ​វិល​មក​សភាព​ដើម​ដោយ​មិនបាន​រាលដាល​ទៅ​កន្លែង​ផ្សេង​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​នៅ​កន្លែងកើតហេតុ​នោះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​មាន​មនុស្ស​ជាច្រើន​បាន​ពពាក់ពពូន​គ្នា​នៅ​កន្លែងកើតហេតុ​ថែម​ទៀតផង​៕S/

​រូបភាពៈ ទុស្សេ​បង្គោល​ខ្សែភ្លើង​ផ្អើល​ទាំងយប់​នៅ​សង្កាត់​សាលា​កំរើក​៕​បាយ័ន​