​ទូកង​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​នៃ​ខេត្តមណ្ឌលគិរី​បាន​ក្រុង​ពាលី​

236
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ទូកង​ឈ្មោះ​”​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​”​នៃ​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​២០១៩​ក្នុង​ពិធីបុណ្យ​អ៊ុ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​នឹងមាន​វត្តមាន​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ជា​លើក​ទី​៥​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​បន្តទៀត​។​គ្រា​ដែល​ទូក​ខេត្ត​សម្បូរ​ព្រៃភ្នំ​នេះ​ធ្លាប់​ចេញ​ប្រកួត​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា ហើយក៏​ទទួល​នូវ​ជ័យជម្នះ​ថែមទៀត​។​

​ទូកង​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​បានធ្វើ​ក្រុង​ពាលី​ពី​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ក្នុង​ទីតាំង​រក្សាទុក​ទូក​ក្នុងភូមិ​អង្ក​របា​នទី​១​ឃុំ​អង្គរ​បាន​ស្រុក​កងមាស​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​២៨​តុលា​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោកស្រី​វិ​ន​ស៊ី​ធួន​អភិ​បាក​រង​ខេត្តមណ្ឌលគិរី​។​ក្នុង​ពិធី​ក្រុង​ពាលី​លោកស្រី​វិ​ន​ស៊ី​ធួន​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ទូទាំង​ខេត្តមណ្ឌលគិរី​។​ក្រុម​ចំណុះ​ទូក​ទាំងអស់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក នាពេល​ខាងមុខនេះ​។​

​លោកស្រី វិ​ន ស៊ី​ធួន​អភិបាលរង​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវគោរព​វិន័យ​ក្នុងពេល​ប្រកួត​ជាពិសេស​ត្រូវ​ចូលរួម​សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ប្រណាំង​ទូកទ​ទួលបាន​ជ័យជំនះ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​

អភិបាលរង​ខេត្ត​បានបញ្ជាក់​ថា​ទូកង​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​ខេត្តមណ្ឌលគិរី​បាន​ចូលរួម​ប្រណាំង​ដើម្បី​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​៤​ឆ្នាំ​ហើយ​នោះ​ទទួលបាន​ជ័យជំនះ​ជា​រៀងរាល់ឆ្នាំ​។​

​អភិបាលរង​ខេត្ត​សង្ឃឹមថា​ឆ្នាំនេះ​ទូក​ខេត្តមណ្ឌលគិរី​នឹង​ទទួលបាន​ជោគជ័យ​ជាថ្មី​ម្តងទៀត​ទាំង​ល្បឿន​និង​សោ​ភ័​ណ្ឌ​ភាព​ទូក​ហើយក៏​សូមឱ្យ​ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា​ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ឱ្យបាន​ដូច​ឆ្នាំមុនៗ​ទៀត​។​អភិបាលរង​ខេត្ត​បន្ថែមថា​ការប្រកួត​គឺ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​មិន​ចង់​ចាញ់​នោះទេ​។​

ប៉ុន្តែ​អ្វី​ដែលជា​គុណសម្បត្តិ​របស់​ខ្មែរ​គឺ​ឈ្នះ​ដោយ​សេចក្តីថ្លៃថ្នូ​ដែលជា​កត្តា​យ៉ាងសំខាន់​សម្រាប់​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់​នៅ​ប្រពៃណី​ទំនៀមទម្លាប់​ប្រវត្តិ​សាសន៍​របស់​ខ្មែរ​។​ដែល​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ​នៅតែ​ដើរ​តាម​ប្រពៃណី​ដ៏​យ៉ាង​ផូរផង់​នេះ​៕S/​

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ទូកង​ឈ្មោះ​”​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​”​នៃ​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​២០១៩​ក្នុង​ពិធីបុណ្យ​អ៊ុ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​នឹងមាន​វត្តមាន​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ជា​លើក​ទី​៥​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​បន្តទៀត​។​គ្រា​ដែល​ទូក​ខេត្ត​សម្បូរ​ព្រៃភ្នំ​នេះ​ធ្លាប់​ចេញ​ប្រកួត​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា ហើយក៏​ទទួល​នូវ​ជ័យជម្នះ​ថែមទៀត​។​

​ទូកង​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​បានធ្វើ​ក្រុង​ពាលី​ពី​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ក្នុង​ទីតាំង​រក្សាទុក​ទូក​ក្នុងភូមិ​អង្ក​របា​នទី​១​ឃុំ​អង្គរ​បាន​ស្រុក​កងមាស​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​២៨​តុលា​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោកស្រី​វិ​ន​ស៊ី​ធួន​អភិ​បាក​រង​ខេត្តមណ្ឌលគិរី​។​ក្នុង​ពិធី​ក្រុង​ពាលី​លោកស្រី​វិ​ន​ស៊ី​ធួន​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ទូទាំង​ខេត្តមណ្ឌលគិរី​។​ក្រុម​ចំណុះ​ទូក​ទាំងអស់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក នាពេល​ខាងមុខនេះ​។​

​លោកស្រី វិ​ន ស៊ី​ធួន​អភិបាលរង​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវគោរព​វិន័យ​ក្នុងពេល​ប្រកួត​ជាពិសេស​ត្រូវ​ចូលរួម​សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ប្រណាំង​ទូកទ​ទួលបាន​ជ័យជំនះ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​អភិបាលរង​ខេត្ត​បានបញ្ជាក់​ថា​ទូកង​កោះ​ញែក​មានជ័យ​បារមី​ភ្នំ​ក្រោល​ខេត្តមណ្ឌលគិរី​បាន​ចូលរួម​ប្រណាំង​ដើម្បី​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​៤​ឆ្នាំ​ហើយ​នោះ​ទទួលបាន​ជ័យជំនះ​ជា​រៀងរាល់ឆ្នាំ​។​

​អភិបាលរង​ខេត្ត​សង្ឃឹមថា​ឆ្នាំនេះ​ទូក​ខេត្តមណ្ឌលគិរី​នឹង​ទទួលបាន​ជោគជ័យ​ជាថ្មី​ម្តងទៀត​ទាំង​ល្បឿន​និង​សោ​ភ័​ណ្ឌ​ភាព​ទូក​ហើយក៏​សូមឱ្យ​ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា​ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ឱ្យបាន​ដូច​ឆ្នាំមុនៗ​ទៀត​។​អភិបាលរង​ខេត្ត​បន្ថែមថា​ការប្រកួត​គឺ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​មិន​ចង់​ចាញ់​នោះទេ​។​

​ប៉ុន្តែ​អ្វី​ដែលជា​គុណសម្បត្តិ​របស់​ខ្មែរ​គឺ​ឈ្នះ​ដោយ​សេចក្តីថ្លៃថ្នូ​ដែលជា​កត្តា​យ៉ាងសំខាន់​សម្រាប់​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់​នៅ​ប្រពៃណី​ទំនៀមទម្លាប់​ប្រវត្តិ​សាសន៍​របស់​ខ្មែរ​។​ដែល​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ​នៅតែ​ដើរ​តាម​ប្រពៃណី​ដ៏​យ៉ាង​ផូរផង់​នេះ​៕S/​