​ទូក​ជិត​៤០​គូ​នឹង​ប្រណាំង​ក្នុង​ព្រែក​កំពង់បាយ​អបអរ​ពិធី​បុណ្យអុំទូក​ប្រពៃណីជាតិ​

1215
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេល​ដ៏​ខ្លី​ខាងមុខ​រដ្ឋបាល​ខេត្តកំពត​នឹង​រៀប​ចំការ​ប្រណាំងទូក​ដែលមាន​ចំនួន​៣២៨​គូ​ព្រមទាំង​ល្បែង​កីឡា​កម្សាន្ត​មួយចំនួន​។​ក្នុង​បំណង​បង្ក​ភាពសប្បាយ​រីករាយ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ពេញ​មួយថ្ងៃ​។​

​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លោក​ស៊ឹម​វ​ទ្ធា​អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ថា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ជាវ​តា​យ​អភិបាលខេត្ត​នា​ថ្ងៃទី​១៦​ខែវិច្ឆិកា​រដ្ឋបាលខេត្ត​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូកផ្កាចា​សមុទ្រ​។ ទូក​កៃ​យ៉ាក់ និង​ល្បែង​កីឡា​កម្សាន្ត​មួយចំនួន​នៅ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​ពេញ​មួយថ្ងៃ​។

លោក​អភិបាល​បង្កើត​ព្រឹត្តិការណ៍​នោះ​ឡើង​ក្នុង​បំណង​បង្ក​ភាពសប្បាយ​រីករាយ​និង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១០​យប់ ពិធី​សំខាន់ៗ​រួមមាន ការប្រណាំង​ទូកផ្កាចា​ស​មុ​ទ្រ​២៨​គូ​ទូក​កៃ​យ៉ាក់​១០​គូ​ដង្ហែ​ទូក​ទេសចរណ៍​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​១០​គ្រឿង ។​ដាល់អំបុក​១០​ត្បាល់ បណ្តែតកន្ទោង​ចំនួន​២.០០០ និង​បាញ់​កាំជ្រួច​រយៈពេល​១៥​នាទី​។ ជាមួយគ្នានេះ ក៏មាន​ការតាំង​ពិ​ព័រ​ណ៌​ស្តីអំពី​ភូមិ​មួយ​ផលិតផល​មួយ និង​ការប្រគុំ​តន្ត្រី​កម្សាន្ត​សប្បាយ​ផងដែរ​៕S/​

​ទូក​ជិត​៤០​គូ​នឹង​ប្រណាំង​ក្នុង​ព្រែក​កំពង់បាយ​អបអរ​ពិធី​បុណ្យអុំទូក​ប្រពៃណីជាតិ​