​ទូក​នេសាទ​មួយគ្រឿង​ឆេះ​កណ្តាល​សមុទ្រ​ដោយ​ផ្ទុះ​កំប៉ុង​ហ្គ័ស​ពេល​ដាំបាយ​

98
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កាលពី​រសៀល​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​លោក​ឧកញ៉ា​ទៀ​វិចិត្រ​បានឱ្យ​កម្លាំង​និង​អូប័រ​ចុះជួយ​ជនរងគ្រោះ​ករណី​ឆេះ​ទូក​នេសាទ​មួយគ្រឿង​នៅ​ចំណុច​មុខ​ផែ​ធំ​ចន្លោះ​កោះពស់ ក្បែរ​កោះ​ត្រងោល ស្ថិតនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច​ប្រាប់ថា​ទូក​នេសាទ​ដែល​ឆេះ​នេះ​ពណ៌​ខៀវ​មាន​ប្រវែង​ទទឹង​២.៥​ម៉ែត្រ​បណ្តោយ​ប្រវែង​១២​ម៉ែត្រ មាន​មនុស្ស​ចំនួន​៣​នាក់​នៅលើ​ទូក​នេសាទ​ដែល​ឆេះ​នោះ ៖ ទី​១.​ឈ្មោះ​ម៉ម​ប៊ុនធឿន​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ខេត្តកំពត ជា​ម្ចាស់​ទូក​,​។ ទី​២.​ឈ្មោះ​ហៀក បឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​កូនដៃ​) និង​ទី​៣.​ឈ្មោះ​ស៊ុន ផាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​កូនដៃ​) ។​

​តាម​ម្ចាស់​ទូក​បានឱ្យដឹងថា​មូល​ហេតុដែល​បណ្តាលឱ្យ​ឆេះ​ទូក​នេសាទ​នេះ​គឺ​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គ័ស​ដាំបាយ​សម្ភារៈ​នេសាទ​នៅលើ​ទូក​ខូចខាត​ទាំងស្រុង​។​ក្រោយ​កើតហេតុ​លោក​ឧកញ៉ា​ទៀ​វិចិត្រ​បាន​បញ្ជូន​អូប័រ​ចំនួន​២​គ្រឿង​ចុះជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។​បាន​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​លោក​ឧកញ៉ា​មានប្រសាសន៍ថា​នឹង​ចេញថ្លៃ​ព្យាបាល​ទាំងអស់​៕S/​