​ទូក​”​ង​”​វែង​ជាងគេ​សែន​ក្រុង​ពាលី​មុន​ការត្រៀម​រៀបចំ​ពិធី​បំបែក​កំណត់ត្រា​

1919
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ព្រឹក​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​ទូក​”​ង​”​វែង​ជាងគេ​ដែល​កម្ពុជា​ផលិត​ដើម្បី​ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក​បានធ្វើ​ពិធីសែនក្រុងពាលី​ដោយមាន​ការចូលរួម​ពី​លោកស្រី​ញ៉ែម សា​ខន ភរិយា​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោ​កស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រុមការងារ​ផលិត​ទូក​”​ង​” នេះ​។

​ពិធីសែនក្រុងពាលី​នៃ​ទូក​”​ង​”​ប្រវែង​៨៥​ម៉ែត្រ​កន្លះ​វែង​ជាងគេ​លើ​ពិភពលោក​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ពិធីសែនក្រុងពាលី​នេះ​បានធ្វើ​នៅមុន​ការត្រៀម​រៀបចំ​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្រោម​អធិបតី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​។

​ក្នុងនោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពី​តំណាង Guinness World Records ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស​.​ស​.​យ​.​ក សិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​

តំណាង​អង្គការ Guinness World Records នឹង​ចុះមក​ពិនិត្យ​វាយតម្លៃ​លើ​លក្ខណៈ​បច្ចេកទេស​ខ្នាត​របស់​ទូក​និង​ការ​អុំ​ជាក់ស្តែង​រួច​នឹង​ប្រកាស​លទ្ធផល​វាយតម្លៃ​ជាក់ស្តែង​នៅ​ចុងបញ្ចប់​របស់​ពិធី​។​

​ក្នុង​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ទូក “​ង​” វែង​ជាងគេ​នេះដែរ ក៏​នឹង​ការប្រណាំង​ទូក ង ខេត្តព្រៃវែង និង​ការប្រគុំ​តន្ត្រី ដែល​ប្រជុំ​ដោយ​តារា​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​ផងដែរ​។​ឈ្មោះ​ទូក “​ង​” របស់​កម្ពុជា​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា​“​ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”​។​ទូកង​នេះ​នឹង​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់ ១៧៩​នាក់​។

​កម្ពុជា​ដែលមាន​សន្តិភាព​ពេញលេញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​សកម្មភាព​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក បាន​យ៉ាងហោច​ចំនួន​៤​ដង​រួចមកហើយ​។ ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក​លើក​ទី​១ គឺ​ការធ្វើ​នំអន្សម​យក្ស​ទម្ងន់​ជាង​៤​តោន​។

​ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក​ទី​២ គឺ​ការ​រាំ​ចង្វាក់ Madison​។ ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក​លើក​ទី​៣ គឺកំណត់​ត្រា​គឺ​ការធ្វើសិក្ខាសាលា​ធុរៈកិច្ច​ពិភពលោក​ដោយមាន​ក្រុមយុវជន​កម្ពុជា​ប្រមាណ​៣​ពាន់​នាក់​ចូលរួម និង​ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​លើក​ទី​៤ គឺ​ការ​ត្បាញ​ក្រមា​ប្រវែង​១​ពាន់​១៤៩​កណ្តក់សញ្ញា​៨​ម៉ែត្រ​៕S/

រូបថត​ពិធីសែនក្រុងពាលី​ទូក “​ង​” វែង​ជាងគេ​ដើម្បី​ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ពិភពលោក​