​ទូក ង វែង​ជាងគេ​លើ​ពិភពលោក នឹង​បង្ហាញខ្លួន​នៅក្នុង​ពិធីបុណ្យ​អុំទូក​

377

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ទូក ង វែង​ជាងគេ​លើ​ពិភពលោក ដែល​បំបែក​ឯ​ត​គ្គទ​កម្ម​ពិភពលោក នឹង​យកមក​ចូលរួម​នៅក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​អំពី​ស្នាដៃ​កូន​ខ្មែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ធ្វើ​ទូក ង នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា នេះ នៅ​សណ្ឋាគារ សុខា​។​

​លោ​កស សុខា បាន​បន្តថា ទូក ង វែង​ជាងគេ​លើ​ពិភពលោក នឹងដាក់​តាំង​បង្ហាញ​នៅ​វាល​ព្រះមេរុ ណី​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ ដើម្បីអោយ​ប្រជាពលរដ្ឋ​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​
​ហើយ​និង​យក​ដាក់ចូល​ទឹក​ដើម្បី​បើក​ពិធី​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ បន្ទាប់ពី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូ​ករួ​ច​ហើយ ទូក ង វែង​ជាងគេ​នឹងត្រូវ​យកទៅ​ទុក​នៅ​ខេត្តព្រៃវែង​។ ហើយ​និង​សាងសង់​សារៈមន្ទីរ​នៅក្នុង​ខេត្ត​ដើម្បី​តម្កល់ទុក​ទូក ង វែង​ជាងគេ​។​

​សូម​ជម្រាប​ងា ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​​ពិភពលោក ទូក ង វែង​ជាងគេ នឹង​ប្រព្រឹត្តទៅ នា​​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ចាប់ផ្តើម​​ពី​ម៉ោង ៦:០០​ព្រឹក នៅ​តំបន់​ប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ក្រោម​អធិបតី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ។

ក្នុងនោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពី​តំណាង Guinness World Records ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ស​.​ស​.​យ​.​ក សិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​​ក្នុង​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាងគេ នេះដែរ ក៏​នឹង​ការប្រណាំង​ទូក ង ខេត្តព្រៃវែង និង​ការប្រគុំ​តន្ត្រី ដែល​ប្រជុំ​ដោយ​តារា​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​ផងដែរ​។​

​ទូក ង វែង​ជា​គេ ឈ្មោះថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ត្រូវបាន​ផ្តួច​ផ្តើមកសាង​​ឡើង​ដោយ​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក ៣​ខេត្ត (​ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ​) និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ ដោយមាន​ការចូលរួម​ឈូសឆាយ ចាំងឈើ និង​គាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស​.​ស​.​យ​.​ក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ​រាប់ពាន់នាក់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៕S/​

​ទូក ង វែង​ជាងគេ​លើ​ពិភពលោក នឹង​បង្ហាញខ្លួន​នៅក្នុង​ពិធីបុណ្យ​អុំទូក​