​ទូត​កម្ពុជា​នៅ​ឥណ្ឌា​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រយ័ត្ន​មេរោគ​ដ៏​ប្រល័យ Covid-19

53
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូ​បាន​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​និង​និស្សិត​កម្ពុជា​ដែល​កំពុងស្នាក់នៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ឥណ្ឌា​ថា បច្ចុប្បន្ន​មេរោគ​ដ៏​ប្រល័យ Covid-19 កំពុង​រាតត្បាត​ដល់​ប្រទេស​នានា​លើ​ពិភពលោក​បណ្ដាល​មានការ​ស្លាប់បាត់​បង់ជីវិត​ជា​រៀងរាល់ថ្ងៃ​។

​ដោយឡែក​នៅ​ប្រទេស​ឥណ្ឌា​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​និង​មានការ​ស្លាប់​ជាច្រើន​ដែល​តម្រូវឱ្យ​រដ្ឋបាល​ក្រុង​ដែ​ល្លី​និង​រដ្ឋ​ជាច្រើន​ទៀត​ប្រកា​សបិទ​ទីក្រុង​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ Covid-19 ដ៏​ប្រល័យ​នេះ​។

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ប្រជាពលរដ្ឋ​និង​និស្សិត​កម្ពុជា​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ប្រទេស​ឥណ្ឌា​សូម​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ឥណ្ឌា​ដោយ​ស្នាក់​នៅក្នុង​គេហដ្ឋាន​របស់ខ្លួន​កំពុងស្នាក់នៅ​និង​មិនត្រូវ​ចល័ត​ពី​កន្លែង​មួយ​ទៅមួយ​កន្លែង​ដោយ​គ្មាន​ការចាំបាច់​រហូត​ដោយ​មេរោគ​នេះ​ត្រូវបាន​ទុក​មិន​ឲ្យ​រាលដាល​។​

​ជាមួយគ្នានេះដែរ​សុំ​ព្រះសង្ឃ​គ្រប់​អង្គ​ប្រជាពលរដ្ឋ​និង​និស្សិត​ទាំងអស់​ប្រកាន់​ខ្ជាប់ខ្ជួន​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ដែល​ត្រូវ​លាងដៃ​និង​ទឹកសាប៊ូ​ឬ​អាកុល​ឲ្យ​បាន​ញឹកញាប់​ពាក់​ម៉ាស​ការពារ​នៅពេល​ចាំបាច់​និង​មិនត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​។​

​សូម​អាន​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌា​