​ទូត​ជប៉ុន​ផ្តល់​អគារ​បី​ខ្នង​តម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ​ដល់​សហគមន៍​សម្បូ​រ​មានជ័យ​

174
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​ជំនួយ​ជា​អគារ​ចំនួន​បី​ខ្នង​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន​ជិត​ប្រាំមួយ​ម៉ឺន​ដុល្លារ​អាម​រិ​ក​ដល់​សហគមន៍​សម្បូរ​មានជ័យ​ស្ថិត​ក្នុងភូមិ​សម្បូរ​ឃុំ​សូ​ភាស​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ស្ថាបនា​។​

លោក​ឆេង​ថុង​ប្រធាន​សមាគមន៍​សម្បូរ​មានជ័យ​បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២៤​មករា​នេះ​ថា​អគារ​ជា​ជំនួយ​របស់​ស្ថានទូត​ជប៉ុន​នោះ​មាន​: អគារ​សម្រាប់​ការិយាល័យ​របស់​សហគម​ន៍​មួយ​ខ្នង​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៤​ម៉ែត្រ​,​។​អគារ​ជា​ផ្សារ​របស់​សហគមន៍​មួយ​ខ្នង​ទំហំ​ទទឹង​១០​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​២០​ម៉ែត្រ​និង​អគារ​ជា​ឡ​សម្រាប់​ស​ម្ងួ​ត​ស្រូវ​របស់​សហគមន៍​មួយ​ខ្នង​ទំហំ​ទទឹង​១១​ម៉ែត្រ​និង​បណ្តោយ​ប្រវែង ១២​ម៉ែត្រ​។​

​លោក​ប្រធាន​សហគមន៍​បានឱ្យដឹង​ទៀតថា​ការផ្តើម​ឲ្យ​មាន​ជំនួយ​ជា​អគារ​របស់​សហគមន៍​សម្បូរ​មានជ័យ​ទាំងបី​ខ្នង​នេះ​គឺធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ស្ថានទូត​ប្រទេស​ជប៉ុន​ក្រោយ​ការសម្របសម្រួល​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពីដើមឆ្នាំ ២០១៨ កន្លងទៅ​។

លោក​ឆេង​ថុង​បាន​បន្តថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​គឺ​មន្ត្រី​ស្ថានទូត​ប្រទេស​នេះ​បាន​ពិនិត្យឃើញ​អគារ​ជា​ការិយាល័យ​ធ្វើការ​របស់​សហគមន៍ មាន​លក្ខណ​:​តូចចង្អៀត​។​សហគមន៍​គ្មាន​ឡស​ម្ងួ​ត​គ្រាប់ស្រូវ គឺ​យើង​បាន​ប្រើ​កន្ទេល​ដាក់​ហាល​កម្តៅថ្ងៃ​ក្នុង​បរិវេណ​របស់​សហគម​ន៍​និង​សហគមន៍​គ្មាន​ផ្សារ​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​ដោយ​កន្លងមក​ពួកគាត់​បាន​ចំណាយពេល​ធ្វើដំណើរ​ជាង​១០​គីឡូម៉ែត្រ ទៅកាន់​ផ្សារ​ស្ពឺ និង​ផ្សារ​បុសខ្នុរ របស់​ស្រុកចម្ការ​នោះ​។​

​លោក​បាន​បន្ថែមថា​បច្ចុប្បន្ន​ក្រុម​ជាងសំណង់​បាននិងកំពុង​ដំណើរកា​រ​សាងសង់​អគារ​ទាំងបី​ខ្នង​ហើយ​។​ក្នុងនោះ​អគារ​ជា​ការិយាល័យ​ចំណាយ​ថវិកា​ជាង​ពីរម៉ឺន​ដុល្លារ​និង​អគារ​ពីរ​ខ្នង​ទៀត​គឺ​ឡស​ម្ងួ​ត​គ្រាប់ស្រូវ​បំពាក់​ម៉ាស៊ីន​ស្រាប់ និង​ផ្សារ គឺ​ចំណាយ​ថវិកា​ប្រហែល​ជិត​ពីរម៉ឺន ដុល្លារ នៃ​អគារ​នីមួយៗ​នោះ​។​

​គួរបញ្ជាក់​ថា​សហគម​ន៍​សម្បូរ​មានជ័យ​ជា​សហគមន៍​កសិកម្ម​ទ​ទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​សហគមន៍​កសិកម្ម​ទូទាំងប្រទេស​ចំនួន​ជាង​៨០០​កន្លែង​ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានធ្វើ​ការប្រឡង​ជ្រើសរើស​កាលពី​ឆ្នាំកន្លងមក​៕S/

​រូប​៖​ទូត​ប្រទេស​ជប៉ុន​ផ្តល់​ជំ​នួន​អគារ​ចំនួន បី ខ្នង​ដល់​សហគមន៍​កសិកម្ម​សម្បូរ​មានជ័យ ស្រុក​ស្ទឹងត្រង់ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជិត​ប្រាំមួយ​ម៉ឺន​ដុល្លារ​។​សកម្មភាព​ក្រុម​ជាង​កំពុង​សាងសង់​អគារ​បី​ខ្នង​នោះ​។​