​ទូត​ថ្មី​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ចង់ឱ្យមាន​ចុះ​MOU​លើ​វិស័យ​ទេសចរណ៍​

423
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ក្នុងឱកាស​ជួប​សាវ​នា​ការ​ជាមួយ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​នៅ​ទីស្តីការក្រសួង​។​លោក​Eldeen Hussaini Mohd Hashim​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បន្ទាប់ពី​បានដឹងថា​វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​រីកចំរើន​យ៉ាងខ្លាំង​ក្លា​។​វិស័យនេះ​ធ្វើឱ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ស្ទើរ​គ្រប់​ជ្រុងជ្រោយ​។​

លោក​តុ​ប​សុ​ភ័​ក្ត​អ្នកនាំពាក្យ​ក្រសួង​បាន​ប្រាប់​សារព័ត៌មាន​ថា​ដោយសារ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​តំបន់​អាស៊ាន​ជាមួយគ្នា​ធ្វើឱ្យ​ទេសចរ​ប្រទេស​ទាំងពីរ​ងាយស្រួល​ទៅលេង​ទៅវិញទៅមក ដោយ​អត់​បង់ថ្លៃ​visa​ដូចគ្នា​។​ក៏មាន​ការហោះ​ត្រង់​ទៅវិញទៅមក​៤៩​ជើង​ក្នុ​១​សប្តាហ៍​ទៀតផង​។​ទន្ទឹមនេះ​លោក​ទូត​ថ្មី​បាន​សុំ​ស្មើ​ទៅ​លោក​ថោង​ខុន​ថា​នៅ​ខែកញ្ញា​ឬ​ខែតុលា​ខាងមុខនេះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នឹង​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

​ដូ​ច្ចេះ​ចង់ឱ្យមាន​ការចុះ​MOU​មួយ​រវាង​ទេសចរណ៍​ទាំងពីរ​នាពេលនោះ​។​លោក​រដ្ឋមន្ត្រី​គាំទ្រ​នឹង​បង្កើតអោយមាន​ក្រុមការងារ​មួយ​សំរាប់​ផ្សព្វផ្សាយ​រួមគ្នា​។​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​លោក​ទូត​ថ្នី​ស្នើ​ចង់ឱ្យ​ក្រសួងទេសចរណ៍​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យ​ទេសចរ​កម្ពុជា​ចេញទៅ​ធ្វើ​ទេសចរ​-​សុខភាព​នៅ​ម៉ាឡេស៊ី​។​

ពីព្រោះ​មន្ទីរពេទ្យ​ម៉ា​ឡេ​មានគុណ​ភាព​ដូច​ប្រទេសជិតខាង​ហើយ​មានតម្លៃ​សមរម្យ​។​ស្នើឱ្យ​ទេសចរ​កម្ពុជា​ឬ​អ្នកវិនិយោគ​អ្នកមាន​លុយ​ច្រើន​ទៅលេង​វាយ​កូន​ហ្គោល​នៅ​ម៉ា​ឡេ​។​លោក​ទូត​គ្រោង​នឹង​បង្កើត​វេទិការ​ម្ហូបអាហារ​មូ​ស្លឹ​ម​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​ដែល​អាចធ្វើ​ទៅបាន​។​

​លោក​ថោង​ខុន​ក៏បាន​ជំរាប​ទៅ​ទូត​វិញ​ថា​យើង​គ្រោង​ធ្វើកា​រ៉ា​វ៉ាន់​តួរ​ដោយ​ជិ​:​ម៉ូតូ​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ម៉ា​ឡេ​ផងដែរ​។​គួរ​បញ្ជាក់ថា​ឆ្នាំ​២០១៨​ទេសចរ​ម៉ា​ឡេ​មក​កម្ពុជា​បាន​ជាង​២០​ម៉ឺន​នាក់​។​៤​ខែ​ឆ្នាំ​២០១៩​នេះ​ទេសចរ​ម៉ា​ឡេ​មក​បាន​៦៥.០០០​នាក់​។​ចំណែក​ទេសចរ​កម្ពុជា​ទៅ​ម៉ា​ឡេ​ឆ្នាំ​២០១៨​មាន​ចំនួន​ជាង​៩​ម៉ឺន​នាក់​៕S/​