​ទូរស័ព្ទ​មួយគ្រឿង លុយ និង​សម្ភារ​មួយចំនួន ត្រូវបាន​ប្រគល់ជូន​ភ្ញៀវទេសចរ​វិញ​

207
ចែករម្លែក

ដោយ​៖​បាយ័ន​
​សៀម​រាបៈ
នគរ​ទេសចរណ៍ អាជ្ញាធរ​ជាតិ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ បានប្រគល់​ទូរស័ព្ទដៃ ម៉ាក HUAWEI P20 ១​គ្រឿង ប្រាក់​១០០​ដុល្លារ កាត Visa១ កាត​ធនាគារ​១ សំបុត្រ​ទស្សនា​ប្រាសាទ​១ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត ជូន​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន លោក យ៉ូ​ស៊ី​តា​កា សា​កា​ម៉ូ​តុ (YOSHITAKA SAKAMOTO) ដែល​បាន​ជ្រុះ​បាត់ ក្នុងពេល​ទស្សនា​ប្រាសាទ នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ការប្រគល់​ទទួល​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍នគរបាល​បេតិកភណ្ឌ លេខ​១២ ប្រាសាទព្រះខ័ន បន្ទាប់ពី​មគ្គុទ្ទេសក៍​ទេសចរ​ម្នាក់ បាន​ប្រទះឃើញ និង​ប្រគល់ជូន​ភ្នាក់ងារទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ រក្សាទុក​នៅវេលា​ម៉ោង ០២:៣០​នាទី​។​

​ទង្វើ​ដ៏​ស្មោះ​ត្រង់នេះ បាន​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​ការកសាង​ទំនុកចិត្ត និង​ការកោតសរសើរ ពី​ភ្ញៀវទេសចរ គ្រប់​ជាតិ​សាសន៍ ដែល​មក​ទស្សនា តំបន់​រមណីយដ្ឋាន​អង្គរ​។​

​ជនជាតិខ្មែរ​គ្រប់រូប ជាពិសេស​មជ្ឈដ្ឋាន ពាក់ព័ន្ធ​ទាំងអស់ ក្នុង​វិស័យ​ទេសចរណ៍ សូម​យកចិត្តទុកដាក់ ស្មោះត្រង់ និង​ចូលរួម​លើកស្ទួយ តម្លៃ​ជាតិ​សាសន៍ តម្លៃ​រមណីយដ្ឋាន​អង្គរ តាមរយៈ​ភាពស្មោះត្រង់​របស់ខ្លួន ជាមួយ​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ ឱ្យ​កាន់​តែមាន​ភាពកក់ក្តៅ​៕v