​ទូរស័ព្ទ​OPPOReno2​និង​Reno2F​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា​

249
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រោយ​ការ​ពញាក់​អារម្មណ៍​ដល់​អតិថិជន​និង​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​សប្តាហ៍​រួចមក​ក្រុមហ៊ុន​ទូរស័ព្ទដៃ​OPPO​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ដ៍​ថ្មីស្រឡាង​របស់ខ្លួន​ជា​សាធារណៈ​។​ជាមួយ​នោះ​ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន​ជា​ផ្លូវការ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​ព្រមៗ​គ្នា​តែម្តង​កាលពី រាត្រី​ថ្ងៃទី ១៧ តុលា ២០១៩ នៅ​សណ្ឋាគារ Garden City ក្បែរ​វិមាន​ឈ្នះៗ​។

​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​OPPOReno2series​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ​គឹ​មាន​សភាព​អ៊ូអរ​អធិកអធម​ជាង​លើក​ណាៗ​ទាំងអស់​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមការងារ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តារា​កិ​តិ្ត​យស ឯកអគ្គរាជទូត​សុ​ឆន្ទៈ (Brand Ambassadors), ម្ចាស់​ហាង​, អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​ក្រុម​អ្នកជំនាញ​ថតរូប​ដែលជា​ដៃគូ​សហការ​ដ៏​ជិតស្និត​និង​យូរអង្វែង​របស់​OPPO​គ្រប់​ខេត្ត​ក្រុង​សរុប​ជាង ១.០០០​នាក់​។

​អ្វីដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ផ្ទាល់ និង អ្នកទស្សនា​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​OPPO កាន់តែ​ភ្ញាក់ផ្អើល​និង​នឹកស្មាន​មិន​ដល់​នោះ​គឺ​OPPO​បាន​ឆ្លុះបញ្ចាំង​នូវ​ភាពជោគជ័យ​និង​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ​ទំនើបៗ​របស់ខ្លួន​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​ន​របស់​OPPO​គ្រប់​ស៊េរី​ជាពិសេស​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​ដែលមាន OPPO Reno2 និង Reno2 F ។

​តាម​ការ​រយៈ​ការធ្វើ​បទ​បង្ហាញ​នៅក្នុង​កម្មវិធី​នោះ បាន​ឲ្យ​ដឹងថា​ទូរស័ព្ទ OPPO Reno2​មានតម្លៃ​ត្រឹមតែ ៥៩៩​ដុល្លារ​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​តំណាង​ឲ្យ​ការតស៊ូ​និង​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែល​កើតចេញពី​កំណែទម្រង់​នៃ​Reno​ស៊េរី​មុន​។​បំពាក់​មក​នូវ​ការ​រចនា​បែប​HighShow​និង​ទាន់​សម័យកាល​ជាង​មុន​ដែល​បាន​ភ្ជាប់​ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED កញ្ចក់​E3​លាត​ពេញ​ទំហំ​6.5”​ការពារ​ចំណាំង​ពន្លឺ បំពាក់​បច្ចេកវិទ្យា​ការ​ពារ​ភ្នែក​។​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី​TÜVRhineland​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក ទោះ​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិចក្តី​។

​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ទំហំ​16MP​ភ្ជាប់​មុខងារ​BeautyMode​ថតរូប​ស្អាត​បែប​ធម្មជាតិ​ធន់​ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចេញចូល​ស្វ័យប្រវត្តិ​នៅពេល​បាត់បង់​លំនឹង​ម្តងៗ​។ ផ្នែក​ខាងក្រោយ​ត្រូវបាន​រចនា​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី​រវាង Logo, កាមេរ៉ា និង O-Dot​ការពារ​ភាព​សឹក​ឡេ​ន​កាមេរ៉ា​ដោយ​សេ​រ៉ា​មិច​ងាយស្រួល​ចាប់​កាន់​ប្រើ​។​

OPPOReno2​មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS+EIS)​អាច​ថត​វីដេអូ​រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ជាមួយនឹង​មុខងារ Ultra Dark Mode ដែលមាន​ជំនួយការ​ពិសេស​។​គឺ NPU ជំនួយ​លើ​បច្ចេកវិទ្យា AI ខ្លាំង​ជាង SD 712 ពីរដង​។​កាមេរ៉ា​ទី​2​ទំហំ​8MP​ថតរូប​ជិត​បែប​ម៉ាក្រូ​និង​ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ​។

​ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20xDigitalZoom​និង​កាមេរ៉ា​ទី​4​ថតរូប​បែ​បស​ខ្មៅ​ទំហំ​2MP​។​Reno2​មានមុខ​ងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ (Video Bokeh) ទាំង​កាមេរ៉ា​មុខក្រោយ​។ ជាមួយនឹង កម្មវិធី Video Edit ដំបូង​គេ​បង្អស់ មក​ស្រាប់​មួយ​សេត​តែម្តង​។​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​ប្រតិបត្តិការ​ដោយ​ColorOS6.1​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 730G+Hyper Boost 2.0 ។​

​ធ្វើ​ឲ្យ​ដំណើរ​កាន់តែ​លឿន​ជាង​មុន​សម្រាប់​អ្នក​ចូលចិត្ត Download ឬ​លេង​ហ្គេម Online (​មាន Dual WiFi)​មាន​RAM8GB​និង​អង្គ​ផ្ទុក​ទិន្នន័យ​256GB​អាច​ផ្ទុក​រូបភាព​បាន​ជាង​៨០.០០០​ចម្រៀង​ជាង​៥០.០០០​បទ​និង​ភាពយន្ត​ជាង​៤០០​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សម្លេង​ពិ​រោះ​រណ្តំ​DolbyAtmos​។​មាន​ថាមពល​ថ្ម​ទំហំ​៤.០០០mAh​ដែល​អាច​កំដរ​លោក​អ្នកលេង​ហ្គេម​ដាច់​យប់​មិន​បារម្ភ​ខ្លាច​អស់​ថ្ម​និង​អាច​ទស្សនា​ខ្សែភាពយន្ត​ម៉ា​សប្បាយ​ដៃ មិន​ភ័យ​រឿង​បញ្ហា​អស់​ថ្ម ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 (Type C)​។

​ចំណែកឯ​OPPOReno2F​តម្លៃ​ត្រឹមតែ​៣៦៩​ដុល្លារ​មានការ​រចនា​កាលី​ប​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​៤​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន និង​ថាមពល​ថ្ម ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​ដែរ​។ កាមេរ៉ា​មេ​រប​ស់វា​ទំហំ​48MP​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​UltraNightMode2.0​អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។

កាមេរ៉ា​ទី​២ មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត​ថតរូប​ជួបជុំ​គ្រួសារ​រឺ​ការជួបជុំ​នៅ​តុ​អាហារ​ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង ។ មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​៣ និង​ទី​៤ មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។

​ចំណែកឯ​កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode​និង​ភ្លើង​ជំនួយ​PanoramicLightEffect​ថតរូប​Selfie​ស្អាត​កប់​សារី​។​ជាពិសេស​វា​បាន​បំពាក់​មកជា​មួយ​នូវ Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware​និង​កម្មវិធី​AI​ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ​កាន់តែ​លឿន​។​

​ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ ប្រតិបត្តិការដោយប្រតិបត្តិការដោយColorOS6.1Android9.0)CPUMTKP70+HyperBoost2.0​និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ​4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន​៣១​ម៉ោង​និង​លេង​ហ្គេម​បាន ៨​ម៉ោង​។ គ្មាន​ការរអាក់រអួល​ដោយសារ​បច្ចេកវិទ្យា Game Boost 2.0OPPO Reno 2F មាន RAM ទំហំ​ធំ 8GB អង្គ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន ២១(600MB/​រឿង​)​និង ៤២០០០ រូបភាព (3MB/​សន្លឹក​)​។

​កម្មវិធី​ពិសេស​នេះ​ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន​ក្រោម​កម្រង​រូបភាព​ដោយ​សាមគ្គីភាព​នៃ​គ្រួសារ​OPPO​និង​ការសម្តែង​សិល្បៈ​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា​និង​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទ​:​ការបង្ហាញ​ម៉ូត​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno2series​ការចាប់​រង្វាន់​ការថតរូប​ទុក​អនុស្សាវរីយ៍​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ទូរស័ព្ទ OPPO Reno 2​និង​Reno2F​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា