​ទូរស័ព្ទ R17 Pro តាំង​បង្ហាញ​នៅ​អ៊ី​អន​1

591
ចែករម្លែក
  • 13
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​“​អ្នកជំនាញ​ថតរូប​ពេលយប់​”​គឺជា​ចំណងជើង​មួយ​ដែល​ធ្លាប់​ទទួលបាន​ការងឿងឆ្ងល់ និង ការបង្ហាញ​មុខជា​សាធារណៈ​នៅលើ​បណ្តាញ សង្គម​នាពេល​ថ្មីៗ​នេះ តាមរយៈ​ការ​ផុស​( Post) និង ការចែករម្លែក​(Share) របស់​ក្រុម​តារា​សម្តែង​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ ក៏មាន​អ្នក​ចង់ដឹង​និង​ចាប់អារម្មណ៍​អំពី​សមត្ថភាព​នៃ​ការថតរូប​ពេលយប់​ដ៏​ជំនាញ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​លើកឡើង​នោះ​។​

​ទូរស័ព្ទ​R17Pro​គឺជា​ប្រភេទ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ថ្មី​ដែល​ក្រុមហ៊ុន​OPPO​បាន​ផលិត​ដើម្បី​ជា​តម្រូវការ​របស់​មនុស្ស​ទាន់សម័យ និង សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការថតរូប​ពេលយប់​។ យោងតាម​ការ Post របស់​ក្រុម​អ្នក​តារា​សម្តែង និង ពិធីករ ពិធី​ការិនី​ល្បីៗ ទៅលើ​រូបថត​មួយ​សន្លឹក​ដោយមាន​បុរស​ម្នាក់​កាន់ កាមេរ៉ា​ថតរូប ទន្ទឹមគ្នា​ជាមួយនឹង​ទូរស័ព្ទ R17 Pro បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ ទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នឹងមាន​កម្មវិធី​ការតាំង​បង្ហាញ​ម៉ូ​ឌែ​ល​ទូរស័ព្ទ R17 Pro នៅ​ផ្សារ​ទំនើប AEON 1, LIVELY PLAZA (​ជាន់​ផ្ទាល់​ដី​) ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិត នៃ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ ។​

​យោងតាម​ការឱ្យ​ដឹងរ​បស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កម្ម​វី​ធី​តាំង​បង្ហាញ​ទូរស័ព្ទ R17Pro​នេះ​នឹង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកចូលរួម​ទស្សនា​ដូចជា​លោកអ្នក​អាច​ទស្សនា​នូវ​រូបថត​ជាច្រើន​សន្លឹក​ដែល​ថត​ដោយ​ទូរស័ព្ទ​R17Pro​នាពេល​រាត្រី​ទាំង​រូបភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង តាម​បណ្តា​ប្រទេស​នានា​ដែលជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​។

ចង់ដឹងថា​តើ​វា​មាន​ភាពស្រស់ស្អាត និង គុណភាព​ច្បាស់​កម្រិតណា​! ដូចដែល​ការលើកឡើង​របស់​អ្នក Post​ដែរឬទេ​។​មិនតែប៉ុណ្ណោះ​នៅក្នុង​កម្មវិធី​ការតាំង​បង្ហាញ​ទូរស័ព្ទ​នោះ​លោកអ្នក​ក៏​អាច​ទស្សនា​ដោយផ្ទាល់​និង​ចាប់​កាន់​ទូរស័ព្ទ​ថ្មី​R17Pro​ជាច្រើន​គ្រឿង​ថែម​ទាំ​អាចធ្វើ​តេស្ត​សមត្ថភាព​ថ​ត​រូប​របស់​វា​បាន​ដោយ​ខ្លួនឯង​និង​ជួប​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ថតរូប​គ្រប់​ប្រភេទ​កាមេរ៉ា​ដែល​នឹង​បង្ហាញជូន​លោកអ្នក​នូវ​បច្ចេកទេស​នៃ​ការថតរូប​គ្រប់​ប្រភេទ​បាន​ទៀតផង ។

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀតថា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី​R17Pro​គឺជា​ផលិតផល​មួយ​ដែល​បាន​រចនា​ជាពិសេស សម្រាប់​មនុស្ស​សម័យថ្មី ដោយ​វា​មាន​រូបរាង​ទាក់ទាញ សម្រិតសម្រាំង​តាំងពី Hardware​និង​Software​។​

បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នៅលើ​អេក្រង់​ទូរស័ព្ទ​ហើយ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​មាន​ពណ៌ Gradient បែប​ធម្មជាតិ និង បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​៣​គ្រាប់​សម្រាប់​ថតរូប​ពេលយប់ មាន​បច្ចេកទេស​ទប់​លំនឹង​OIS​ដោយ​មិន​ខ្លាច​ញ័រ​ដែល​អាចធ្វើ​ឲ្យ​រូបថត​របស់​លោកអ្នក​ចេញពី​ម៉ូ​ឌែ​ល​នេះ​មាន​គុណភាព​ខ្ពស់​ដូច​អ្នកជំនាញ​ថតរូប​ពេលយប់​ដូច្នោះ​ដែរ​។​

​ម្យ៉ាងវិញទៀត​ទូរស័ព្ទ R17 Pro មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែលមាន​សុវត្ថិភាព ស្របពេល​ដែល​វា​សាក​ថ្ម​បណ្តើរ និង ដំណើរការ​កម្មវិធី​នានា​បណ្តើរ​។ R17 Pro មាន RAM ទំហំ 8GB ដែល​អាចជួយ​លោកអ្នក មិន​ឲ្យ​មាន​អារម្មណ៍​ធុញថប់ គ្រប់​ពេលដែល​លោកអ្នក​ត្រូវការ​ថតរូប​ភាព ឬ រូប​វីដេអូ​ឡើយ និង​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់លោក​អ្នក​ស្ពឹក ឬ ដើរ​យឺត​ឡើយ​ពេល​បើក​កម្មវិធី​គ្រប់​ប្រភេទ​។

តើ R17 Pro ពិត​ជាមាន​លក្ខណៈពិសេស​បែបនេះ​មែន​ទេ​? តោះ​នៅចាំ​អី​ទៀត ទៅ​ចូលរួម​ទាំងអស់គ្នា កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro នៅ​ថ្ងៃទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប AEON 1 លោក​អ្នកនឹង​បានដឹង​ជាក់​ជាមិនខាន​៕S/

ចំណងជើង​រូ​បថ​តៈ​ទូរស័ព្ទ R17 Pro​នឹង តាំង​បង្ហាញ​នៅ​អ៊ី​អន​