​ទូរស័ព្ទ Singtech ពីរ​ម៉ូ​ឌែ​ល​ថ្មីៗ​ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​

1174
ចែករម្លែក

​ដោយៈ សាវ​រក្ស /​ភ្នំពេញៈ កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ ២០១៨​ក្រុមហ៊ុន កា​ហុក ភី​ធី​អ៊ី អិ​ល​ធី​ឌី បានដាក់​សម្ពោ​ធ​ផលិតផល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ី​ង​តិច Max View ជា​ផ្លូវការ ចំនួន​ពីរ​ម៉ូ​ឌែ​ល​គឺ Singtech Infinity i1 និង Infinity iMix នៅ​សណ្ឋាគារ​សាន់វេ​។​

​នាឱកាស​នោះ​លោក ខេង សុង​ហួ ជា​ប្រធាន​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍ថា ដោយសារ​មានការ​គាំទ្រ​ពី​តំណាង​ចែកចាយ​លក់ និង​អតិថិជន​ប្រើប្រាស់​ដ៏​ច្រើន ទើប​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ី​ង​តិច​បាន ធ្វើការ​ផ្លាស់ប្តូរ​ដើម្បីអោយ​កាន់តែ​ងាយស្រួល​។​ប្រើ និង​ទាន់សម័យ​ជាង​មុន​ថែមទៀត អាស្រ័យ​ហេតុនេះហើយ Singtech Infinity i1 និង Infinity iMix ត្រូវបាន​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​ស្របពេល​ជាមួយគ្នា​នោះ លោក​បាន​បន្តថា ម៉ូ​ឌែ​ល​ទាំងពីរ​នេះ ប្រើប្រាស់​ឈី​ប MediaTek MT6737H ជា​ប្រភេទ​ស៊ី​ភី​យូ 64 ប៊ីត មាន​ស៊ី​ភី​យូ 4 គ្រាប់ Cortex-A53 ល្បឿន 1.3 ជីកា​ហឺត ដូចគ្នា​ផងដែរ​។​ទន្ទឹមនឹងនេះ ទូរស័ព្ទ​ទាំងពីរ​ក៏មាន​ដំណើរការ​ដោយ Android Nougat និង​មាន​ថ្ម​ទំហំ 3000 មី​លី​អំពែ ដូចគ្នា​។ តែ​អ្វីដែល​ខុសគ្នា​នោះ​គឺ Singtech Infinity i1​មាន​អេក្រង់​រាង​ទ្រវែង រីឯ​ទូរស័ព្ទ Singtech Infinity iMix ជា​ប្រភេទ​អេក្រង់​ដែលមាន​គែម​លាត​ខ្លី​។​

​លោក ប្រធាន​ផ្នែក​ទីផ្សារ​រូបនេះ បាន​បន្តទៀតថា ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ​មិន​ត្រឹម​តែមាន​រាង​ស្អាត និង​ពេញនិយម​ទេ ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​ផងដែរ​។​គឺ Singtech Infinity i1 មានតម្លៃ $129 និង Infinity iMix មានតម្លៃ $135 ប៉ុណ្ណោះ​។ ប៉ុន្ដែ​គុណភាព​ល្អ រួមជាមួយ​ការធានា​រយៈពេល​មួយឆ្នាំ​ផងដែរ​។ ទន្ទឹមនឹងនេះ ដើម្បី​បញ្ជាក់​អំពី​គុណភាព​កាន់តែ​ល្អប្រសើរ បើ​អតិថិជន​ប្រើ​ក្នុង​រយៈពេល 100 ថ្ងៃ មាន​បញ្ហា នោះ​ក្រុមហ៊ុន​នឹង​ដូរ​ទូរស័ព្ទ​ថ្មី​ជូន​អតិថិជន​ភ្លាម​៕S/