​ទើប​ទិញ​រថយន្ត​ថ្មី​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ម្នាក់ទៀត​របួសធ្ងន់​មិន​សង្ឃឹមថា​រស់​

1281

(​ព្រៃវែង​)៖​ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ឯ​កូនស្រី​ម្នាក់​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។​ហេតុការណ៍​នេះ​បាន​កើនឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ​១ ឃុំ​ស្វាយ​អ​ន្ទ​រ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​កាលពី​សៀ​ល​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៨​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ឃ្លាំង​WASHINGTON.AVJ.3214​ដែល​ទើប​និង​ទិញ​ពី​ឃ្លាំង​បាន​ប្រហែល​១០​ថ្ងៃ​។​បើក​ដោយ​ឈ្មោះ​ធេ​ល​ធា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ធ្នង់​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។​

លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បំពាន​គន្លង​ចូលមក​ខាងឆ្វេង​ដៃ​រួច​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1G8341​ដែល​ជិៈ​គ្នា​៣​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​នៅ​កន្លែង​និង​របួសធ្ងន់​ម្នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​បណ្ដាល​ឲ្យ​ស្លាប់​ប្ដី​ប្រពន្ធ​២​នាក់​និង​កូន​របួសធ្ងន់​។​
១​ឈ្មោះ យាន ជន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ត្រូវជា​ប្ដី​និង​ជា​អ្នកបើក​ម៉ូតូ បាន​ស្លាប់​នៅ​កន្លែង​។
២​ឈ្មោះ​ឌឹ​ន ភន ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ត្រូ​ជា​ប្រពន្ធ​ជា​អ្នករួមដំណើរ បាន​ស្លាប់​នៅ​កន្លែង​។​
៣​ឈ្មោះ ជន ផៃ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ត្រូវជា​កូន ជា​អ្នករួមដំណើរ​បាន​របួស ធ្ងន់​និង​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​។​

អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ធ្នង់​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ក្រោយពេល​កើតហេតុ​ឈ្មោះ ធេ​ល ធា ដែលជា​តៃកុង​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្វាយ​អ​ន្ទ​រ​ដើម្បី​បំពេញ​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន

ទើប​ទិញ​រថយន្ត​ថ្មី​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ម្នាក់ទៀត​របួសធ្ងន់​មិន​សង្ឃឹមថា​រស់​