​ទេពកញ្ញា​ខ្លាំង​ក្នុង​រឿង​ភាគពីរ​រឿង​កាន់តែ​បញ្ចេញ​សម្រស់​ទាក់ទាញ​..!

1957
ចែករម្លែក
  • 10
    Shares

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​តារា​សម្តែង​សាច់​សខ្ចី​ទេពកញ្ញា​ដែល​កំពុងតែ​ខ្លាំង​សម្តែងជាតួ​ស្រី​កំសត់​ក្នុង​រឿង​ភាគ​ចំនួន​ពីរ​រឿង​“​សម្ពាយ​បុណ្យ​”​និង​“​គ្រូខ្មែរ​”​នោះ​កាន់តែ​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់ស្អាត​ទាក់ទាញ​ដល់​អ្នកគាំទ្រ​និង​ជាពិសេស​បុរសៗ​តែម្តង​។​

​រូបថត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​រូបនេះ​ធ្វើឱ្យ​ទស្សនិកជន​មើល​កញ្ញា ទេព កញ្ញា ដែល​ឈរ​កាច់រាង​យ៉ាង​ស្រស់ស្អាត​។​មើល​យូរៗ​បានដឹងថា​រូប​សម្រស់​របស់​នាង​ស្អាត​មិន​ចាញ់​តារា​បរទេស​អាច​និយាយ​ថា​ស្អាត​ជាង​តារា​ប្រទេសជិតខាង​យើង​ទោះបីជា​ខ្មែរ​។​

​ទោះបីជា​តារា​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​រូប​សម្រស់​ត្រូវបាន​សរ​សើ​រថា ជានា​រី​សម​ស្អាត​ពិតជា​តារា​ល្បី ឬ ជា​អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ដែលមាន​ទេពកោសល្យ​បង្ហាញ​សមត្ថភាព​អាច​ផ្តិត​រូបភាព​ស្អាតៗ​នៃ​សម្រស់​របស់​នាង​។ រូបថត​ចំនួន​១០​សន្លឹក​របស់​នាង បានបង្ហាញ​ទម្រង់​មុខ​ដែល​មុខមាត់​កូន​កាន់​ស្រស់ស្អាត ជាមួយ​ភ្នែក​ធំៗ គួរឱ្យ​ចង់​គយគន់​មុខ​នាង​ពេញ​មួយ​យប់​មិនចេះ​ជិនណាយ​ឡើយ​។​

​តារា​ស្រី​ដែលមាន​វត្តមាន​ក្នុង​រឿង “​សម្ពាយ​បុណ្យ​” ដែល​កំពុង​ចាក់​បញ្ចាំង​លើ​ទូរទស្សន៍​បាយ័ន និង រឿង​“​គ្រូខ្មែរ​”​ដែល​ល​កំពុង​ថត​ត្រៀម​ចាក់​បញ្ចាំង​នាពេល​ខាងមុខនេះ​បានបង្ហាញ​កាយវិការ​ថតរូប​យ៉ាង​ស្រស់ស្អាត​របស់​នាង​ដ៏​ថ្មី ដែល​ធ្វើឱ្យ​មហាជន​កាន់តែ​ស្គាល់​នាង​និង​ជម្រុញ​ឱ្យ​នាង​ល្បី​។​

​តារា​សម្តែង​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​បាយ័ន​ទាំងពីរ​រឿងនេះ ដែល​កំពុង​ចាក់​បញ្ចាំង​និង​កំពុង​ថត​នោះ នឹងធ្វើ​ឱ្យ​មហា​បាន​មើលឃើញ​នាង​ជាមួយ​សមត្ថភាព និង ទេពកោសល្យ​ល្អ​នៃ​រឿង​ភាគ​របស់​ទូរទស្សន៍​នេះ​។ រឿង​ភាគ​ទាំងពីរ​នេះ នាង​មាន​វត្តមាន​សម្តែង​ដោយបាន​ខំប្រឹង​យកចិត្តទុកដាក់​និង​ធ្វើឱ្យ​អស់ពី​សមត្ថភាព​។

នាង​សំណូមពរ​ដល់​មហាជន​ត្រៀម​តាមដាន​រឿង “​សម្ពាយ​បុណ្យ​” និង រឿង “​គ្រូខ្មែរ​” ប្រសិនបើ​នាង​សម្តែង​ខុសឆ្គង​ត្រង់ណា សូម​អភ័យទោស និង ទទួល​ការរិះគន់​ដើម្បី​ស្ថាបនា​ផងដែរ​។​តារា​សម្តែង​រូបនេះ​បញ្ជាក់ថា រូបថត​ជាច្រើន​សន្លឹក​ដែល​បញ្ចេញ​នេះ ជាការ​បង្ហាញ​មុខមាត់ និង រូបនាង ក្នុង​ទម្រ​ស់​ជា​អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ដែល​នាង​មាន​ភាពជឿជាក់​។

​សម្រាប់​នាង​ការងារ​សិល្បៈ​ជាច្រើន​នាង​អាចធ្វើ​បាន និង មិន​ព្រម​បោះបង់ចោល​ឡើយ មិន​ថា​ជាតា​រា​ម៉ូ​ដែល​ឬ​ជា​តួ​សម្តែង​។ ការបង្ហាញ​រូបថត​លើក​នេះ​របស់​នាង នាង​ក៏​សង្ឃឹមថា អ្នកគាំទ្រ​និង​ទស្សនិកជន​ដែល​គាំទ្រ​នាង​កន្លងមក​ពេញចិត្ត និង​បន្ត​ចាំ​មុខ​នាង​ជាតា​រា​សិល្បៈ​ម្នាក់​៕S/សរន

​ទេពកញ្ញា​ខ្លាំង​ក្នុង​រឿង​ភាគពីរ​រឿង​កាន់តែ​បញ្ចេញ​សម្រស់​ទាក់ទាញ​..!