​ទេព កញ្ញា ទៅ​ជប់លៀង​តែ​ស្លៀកពាក់​ឈុត​បុរាណ​

1328
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​ស្រស់ស្អាត​កញ្ញា ទេព កញ្ញា បាន​តុ​ប​តែ​ខ្លួន​តាមបែប​បុរាណ​ទៅ​ចូលរួម​ខួបកំណើត ដែល​ផឹកស៊ី​សប្បាយ​របស់​តារា​សម្តែង​លោក ថៃ ប៊ុននាង កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​។ ការតុបតែង​ខ្លួន​របៀប​នេះ បានធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ជាង​២០០​នាក់ ដែល​ចូលរ​យម​ក្នុង​ពិធី​បែប​សម័យ​សម្លឹងមើល​នាង ដោយ​ក្រសែរ​ភ្នែក​គិត​ផ្សេងៗ​គ្នា​។​

​តារា​សម្តែង​ល្បី​ដែល​មហាជន​ស្គាល់​ថា ពូកែ​សម្តែង​ទាំង​កំសត់ ឆ្នាស់ឆ្នើម ឬ​តួ​ជា​អ្នកមាន​នោះ ទេព កញ្ញា បែរជា​លេចមុខ​ជាមួយ​ឈុត​បុរាណ​នា​សម័យ​លង្វែក​។​

​ជា​តួ​ក្នុង​រឿង “​សំពាយ​បុណ្យ​” របស់​ផលិត​កម្ន PR ដែល​កំពុង​ដំណើរ​ថត​ការឱ្យ​ស្ថានីយទូរទស្សន៍​បាយ័ន​នោះ បាន​បង្ហើប​ឱ្យដឹងថា នាង​គ្រាន់តែ​ចង់​ធ្វើឱ្យ​ប្លែក​ម្តង សម្រាប់​កម្មវិធី​លោក ថៃ ប៊ុននាង ពីព្រោះ​តារា​ប្រុស​រូប​ក៏​ពាក់​ឈុត​បុរាណ​ដូច​រាជបុត្រ​យ៉ាង​ដូច្នឹង​ផងដែរ​ទើប​នាង​តែង​តួ​មក​ឲ្យ​សម​ដើម្បី​ថត​លេង​ជាមួយគ្នា​។ ការពាក់​ឈុត​បុរាណ​ចូលរួម​ក្នុង​ពិធី​សប្បាយ​សម័យ​បច្ចុប្បន្ននេះ ដែល​មើលទៅ​ហាក់​មិន​ទំនង តែ​នាង​ស្រលាញ់​ឈុត​បុរាណ​បែ​នេះ​ឬ​ឈុត​សម័យ​លង្វែក និង​ចង់​ដាស់តឿន​យុវវ័យ​ឲ្យ​ចូលរួម​លើកស្ទួយ​វប្បធម៌​ខ្មែរ​។​

​នាង​បាន​បញ្ជាក់ថា មិន​ខ្លាច​អៀន​ទៅនឹង​អ្នកផ្សេង​ដែល​មើល​មក​នាង​នោះទេ​។ នាង​គ្រាន់តែ​បង្ហាញ​ការគាំទ្រ​សម្លៀក​បុរាណ វប្បធម៌​បុរាណ​ខ្មែរ​យើង​ប៉ុណ្ណោះ​។ ម្យ៉ាង​នាង​ពាក់​សិច​ស៊ី​រាល់ថ្ងៃ​ទៅហើយ ។​ដូច្នេះ ចង់​ធ្វើឱ្យ​ប្លែក​ភ្នែក​សម្រាប់​មហាជន​ម្តង​៕ ល​

#