​ទេសចរ​បរទេស​មក​លេង​ស្រុក​ខ្មែរ​តែ​ទិញ​វត្ថុ​អនុស្សាវរីយ៍ ​វៀតណាម ចិន​?

1327
ចែករម្លែក

​ដោយៈស៊ា ថាំង​/​ភ្នំពេញៈ​សេដ្ឋវិទូ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានធ្វើ​កំណត់​បង្ហាញ​ក្នុង​វេទិកាសាធារណៈ​ស្តីពី​សេដ្ឋកិច្ចកម្ពុជា​កាលពី​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ​២០១៨​ថា​ប្រ​ទេ​កម្ពុជា​នៅតែ​បន្ត​ការខាតបង់​នៃ​វិស័យ​សេវាកម្ម​ទេសចរ​ដោយសារ​ការនាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវទេសចរ ពោល​គឹ​យើង​បាត់បង វិញ​ប្រមា ណ​៤២​ទៅ​៤៣​ភាគរយ​នៃ​ចំណូល​បាន​ពី​វិស័យនេះ​វិញ​។​

​ ​លោក​ឯក​ច័ន្ទ​បូរ៉ា​សេដ្ឋវិទូ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា​វិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​នៅ​កម្ពុជា ត្រូវបាន​រំពឹងថា​នឹង​បន្ត​ងើបឡើង​ក្នុង ឆ្នាំ​២០១៨​និង​២០១៩​ដោយសារ​ការរំពឹងទុក​នៃ​កំណើន​ខ្ពស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាពិសេស​ទេសចរ​ពី​តំបន់​អាស៊ី​។​ប៉ុន្តែ​ទន្ទឹមនេះ​ប្រទេស​យើង​នៅតែ​បន្ត​ការខាតបង់​នៃ​វិស័យ​វិស័យនេះ​ដោយសារ​ការនាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវទេសចរ​។​លោក​បាន​បញ្ជាក់ថា​តួលេខ​នៅ​ឆ្នាំ​២០១៧​ដែល​យើង​ស្រាវជ្រាវ​ឃើញថា​គឹ​យើង​បាត់បង់​ទៅវិញ​ប្រមាណ​៤៣​ភាគរយ​នៃ​ចំណូល​បាន​ពី​វិស័យនេះ​។​

​លោក​បាន​ថ្លែងថា​ប៉ុន្តែ​បញ្ហា​នេះ យើង​នឹង​ព្យាយាម​ដោះស្រាយបាន ដោយ​ការរៀបចំ​ផែនការមេ​ក្នុង​វិស័យ​កសិកម្ម​ដាំ​ដុះ​ពង្រីក​សិប្បកម្ម​មានគុណ​ភាព​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​វត្ថុ​អនុស្សាវរីយ៍​ពី​ប្រទេស​វៀតណាម​ថៃ​និង​ចិន​ជាដើម​។

លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ


​ ​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ប្រធាន ដឹកនាំ​វេទិកាសាធារណៈ​ស្តីពី​សេដ្ឋកិច្ចកម្ពុជា​កាលពី​ថ្ងៃ​ទី​២៨​មីនាឆ្នាំ​២០១៨​បាន​ថ្លែង​បញ្ជាក់ថា​រដ្ឋាភិបាល​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​ដើម្បី​កាត់បន្ថយ​នូវ​ការបាត់បង់​ទៅវិញ​ក្នុង​វិស័យ​ទេសចរ​ដូច​ពោល​ខាងលើ​។​លោក​មានប្រសាសន៍ថា​តួលេខ​នៃ​ការបាត់បង់​ក្នុង​ចំនួន​៤៣​ភាគរយ​ខាងលើ​ពិតជា​ច្រើន​ប៉ុន្តែ​យើង​ក៏មាន​សក្តានុពល​ខ្ពស់​ក្នុងការ​កាត់បន្ថយ​វិញ​ដែរ​។​លោក​បាន​បញ្ជាក់ថា​ការបាត់បង់​នេះ​រួមមាន​ការជួល​យន្តហោះ ការ​នាំចូល​បន្លែបង្កា​ត្រី​សាច់ រួមទាំង​ការនាំ​ចូល វត្ថុ​អនុ ស្សាវ​រី​យ​ពី​ប្រទេស​វៀតណាម ថៃ​និង​ចិន​មក​លក់​ផង​។​

​លោក​បាន​ថ្លែងថា​រឿង​អី​ត្រូវ​ឲ្យ​ទេសចរ​បរទេស​មកលេង​ស្រុក​ខ្មែរ​ហើយ​បែរ​ទៅ​ទិញ​វត្ថុ​អនុស្សាវរីយ៍​វៀតណាម​,​ថៃ​, ចិន​ទៅវិញ​? រឿងនេះ​រដ្ឋាភិបាល​នឹងមាន​វិធាន​ការមិន​ខាន​៕មន