​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​៣,៥​លាន​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨

656

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​មន្ត្រី​ទេសចរ​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃ​ថា​៧​ខែកញ្ញា​ឆ្នាំ​២០១៨​ថា​កម្ពុជា​ទទួល​បានទេ​សចរ​អន្តរជាតិ​ចំនួន​៣​លាន​កន្លះ​កើន​បាន​១១​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​រយៈពេល​ដូចគ្នា​។​

លោក​គង់​សុភា​រក្ស​ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​បានឱ្យដឹង​ថាបើ​និយាយ​ពី​ទីផ្សារ​ទេសចរណ៍​ធំៗ​ទាំង​១០​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​មានការ​កើនឡើង​គឺមាន​តែ​ចិន​បាន​ជាង​១​លាន​នាក់​កើន​៧០​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​។​បារាំង​កើន​បាន​១​ភាគរយ​និង​ម៉ាឡេស៊ី​ក៏​កើនឡើង​ដែរ​។​ក្រៅពីនេះ​គឺ​សុទ្ធតែ​មានការ​ថយចុះ​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ​។​

​ផ្លូវអាកាស​បានក្លាយ​ជា​ច្រកចេញចូល​ទេសចរ​យ៉ាងសំខាន់​មក​កាន់​កម្ពុជា​គឺ​កើន​៦៨​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កើន​បាន​១៤,២​ភាគរយ​។​ផ្លូវគោក​និង​ផ្លូវទឹក​មានការ​ថយចុះ​១៧,៥​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​។​អ្នកវិភាគ​និង​តាមដាន​លើ​វិស័យនេះ​បាន​មើលឃើញថា​ពីរ​បី​ខែ​ទៅមុខទៀត​ភ្ញៀវទេសចរ​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​មក​កម្ពុជា​រហូតដល់​ដំណាច់ឆ្នាំ​។​

ភ្ញៀវ​ចិន​មក​ច្រើន​អាចជា​ការបំពេញបន្ថែម​ឱ្យ​ភ្ញៀវ​ជាតិ​សាសន៍​ដ៏​ទៃ​ដែលមាន​ការថយចុះ​មក​កម្ពុជា​។​ផែនការ​ឆ្នាំ​២០១៨​នេះ​ក្រសួងទេសចរណ៍​ចង់បាន​ទេសចរ​អន្តរ​ជាតិ​មក​កម្ពុជា​៦,២​លាន​នាក់​៕S/​

​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​៣,៥​លាន​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨