​ទេសរដ្ឋមន្ត្រី​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​២០០​គ្រួសារ​នៅ​ស្រុក​ចិត្រ​បុរី​

194
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​ទទួលបន្ទុក​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​គណៈ​គ​ម្មា​ធិ​ការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ដឹកនាំ​ក្រុមការងារ​អភិបាលខេត្ត​ក្រចេះ​បាន​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​២០០​គ្រួសារ​ដែល​បាន​ជម្លៀស​ទៅ​ទីទួល​សុ​វត្តិភាព​នៅ​ឃុំ​ដារ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ទីទួល​សុវត្ថិភាព​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​និង​ត្រួត​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​។​ក្នុង​នោះបាន​ណែនាំ​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​កុមារ​តូច​កុំឱ្យ​លេង​ទឹក​និង​ឱ្យ​ពួកគាត់​ប្រកាន់​ភ្ជាប់​ការហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​ជាពិសេស​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ត្រូវ​ត្រៀម​សម្ភារៈ​បរិក្ខា​ពេទ្យ​និង​បញ្ជូន​មន្ត្រី​សុខាភិបាល​ចុះ​នៅជាប់​ជាប្រចាំ​និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់ ដើម្បី​សង្គ្រោះបាន​ទាន់ពេលវេលា​៕S/

​រូបថត​៖​ទេសរដ្ឋមន្ត្រី​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជន​លិច​