​ទេសរដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ទីទួល​សុ​វត្តិភាព​សម្រាប់​ជម្លៀស​ពលរដ្ឋ​ពេល​ទឹក​កំពុង​ឡើង​ខ្លាំង​

170
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​កាលពី​រសៀល​ថ្ងៃទី​០៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​លោក​ទេសរដ្ឋមន្ត្រី​គង់​គីម​ទទួលបន្ទុក​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​ប​ហ​ន្ត​រាយ​។​

អមដំណើរ​ដោយ​លោក​វ៉ា​ថន​អភិបាលខេត្ត​ក្រចេះ​និង​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​និង​ទីទួល​សុ​វត្តិភាព​។​សម្រាប់​ជម្លៀស​ពលរដ្ឋ​និង​សត្វ​គោ​ក្រី​ទៅ​ទីទួល​នោះ​ស្ថិតនៅ​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​

​សូមបញ្ជាក់ថា​ទីទួល​សុ​វត្តិភាព​ទួល​តា​ឃី​ន​គឺជា​ទីទួល​ដែល​សម្រាប់​ជម្លៀស​ពលរដ្ឋ​និង​សត្វ​គោ ក្រី​បី ក្នុង​ឃុំ​បួស​លាវ​។​ទីទួល​នោះ​មាន​ផ្ទៃដី​ទទឹង​១៥០​ម៉ែត្រ​បណ្ដោយ​ប្រវែង​១០​គីឡូម៉ែត្រ​ខណៈពេល​នេះ​ប្រជាពលរដ្ឋ​បាន​ជម្លៀស​គោក្របី​ជិត​៧០០​ក្បាល​និង​ប្រពល​រដ្ឋ​ចាប់ផ្ដើម​ជម្លៀស​ទៅ​បណ្ដើរៗ ។​

​ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ដែល​ទៅ​ស្នាក់នៅ​ទីទួល​នោះ​ប្រមាណ​ជិត​២.០០០​គ្រួសារ​និង​គោក្របី​ប្រមាណ​ជាង​២.០០០​ក្បាល​។​នៅ​រសៀល​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ស្ថានភាព​ទឹក​នៅ​ខេត្តក្រចេះ​មាន​កម្រិត​ទឹក​កម្ពស់​២១,២០​ម៉ែត្រ​ខណៈដែល​កម្រិត​ប្រកាសអាសន្ន​គឺ​២២​ម៉ែត្រ​។​បើតាម​ការព្យាករណ៍​ស្ថាន​ភាព​និង​ហក់​ឡើងដល់ ២៣​ម៉ែត្រ​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​យកចិត្ត​ទុក​ទៅលើ​កន្លែង​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ ស្បៀង​សង្គ្រោះ​បន្ទន់ បង្គន់​អនាម័យ​អណ្តូងទឹក​អាង​ស្តុក​ទឹក​ហើយ​ជម្លៀស​ពួកគាត់​ទៅ​ទីទួល​នោះ​ទាំង​កុមារ​និង​មនុស្ស​ចាស់​។​លោក​ក៏បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ដែល​ទឹកបាន​ជន់​លិច​មួយចំនួន​ផង​។​

​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ពិនិត្យ​និង​វាយតម្លៃ​អំពី​ស្ថានភាព ជាក់ស្ដែង​នៅលើ​ទីទួល​សុវត្ថិភាព ទួល​តា​ឃី​ន នោះមក លោក​ទេសរដ្ឋមន្ត្រី​គន់គីម​គ្រោង​ផ្ដល់ជូន​នូវ ម៉ូ​ទ័​រ​បូមទឹក ១​គ្រឿង និង​ផ្ទាំង​សូ​ឡា​១​គ្រឿង​។​

ដើម្បី​បំពាក់​ប្រចាំ​នៅ​ទីនោះ​និង​បានប្រគល់​ថវិកា​ចំនួន ១០​លាន​រៀល​ជូន​ដល់​រដ្ឋបាល​សាលាខេត្ត​តាមរយៈ​លោក​វ៉ា​ថន​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត ដើម្បី​បំពេញ​បែងចែក​តាម​តម្រូវការ​ជាក់ស្ដែង ៕S/​

#