​ទោះជា​មមាញឹក​នឹង​សិល្បៈ​ក៏​ឆ្លៀត​នាំ​អំណោយ​ចែកជូន​គ្រួសារ​ក្រីក្រ​

1653
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តារាចម្រៀង​និយម​ភាព​សិច​ស៊ី​កញ្ញា​រតនៈ​ពិសី​ទោះជា​មមាញឹក​នឹង​ការងារ​សិល្បៈ​ខ្លាំង​យ៉ាងណា​ក៏​ឆ្លៀតពេល​នាំ​អំណោយ​មក​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​ពីរ​គ្រួសារ​។​គ្រួសារ​ទី​១​នៅ​ខេត្ដ​កំពង់ស្ពឺ​និង ខេត្ដ កំពង់ចាម ។​

​តារាចម្រៀង​ស្រី​លេងខ្លួន​បែប​យុវវ័យ និង​ចូលចិត្ត​លេងខ្លួន​សិច​ស៊ី​កញ្ញា​រតនៈ​ពិសី​កាលពីពេល​ថ្មីៗ​នេះ នាង​បាន​ទៅ​ផ្តល់​អំណោយ​មួយចំនួន ដែលជា​ថវិកា​ផ្ទាល់ខ្លួន និង​ពី​សប្បុរសជន​នានា ។ នាង​បាន នាំ យក​អំណោយ សប្បុរសធម៌ មកជួយ​គ្រួសារ ក្រីក្រ នៅ​ខេត្ដ​កំពង់ស្ពឺ លោកយាយ អាយុ ៨៣ ឆ្នាំ ត្រូវ​កូនចៅ បោះបង់ចោល​។ នាង​បន្តដំណើរ​ទៅ​ជួយ​ដល់​ប្រជាជន​ក្រីក្រ ផ្ទះ​លិច​ទឹក នៅ ភូមិ​ព្រែក​បារាំង ឃុំ​ព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ដ​កំពង់ចាម​ទៀត​។​

​សកម្មភាព​មួយ​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​តារា​សិច​ស៊ី រតនៈ ពិសី ជាច្រើន​សម្តែង​នូវ​ការពេញចិត្ត និង​កោតសរសើរ​នូវ​ទឹកចិត្ត​កម្លាំង​ញើស​ឈាម​របស់​នាង​ដែល​ខិតខំ​ស្រាង​រក​សប្បុរសជន​ឱ្យជួយ​ដល់​ជនក្រីក្រ​។ ជាពិសេស នាង​ចេះ​ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ទៅធ្វើ​អំពើ​ល្អ​ដែល​សង្គម​ត្រូវការ និង​ជា​គំរូ ដល់​មនុស្ស​ដទៃ​។​

​តារា​ស្រី​ស្រស់​សាច់​សខ្ចី រតនៈ ពិសី បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ បានមក​នាំយក​អំណោយ សប្បុរសធម៌​មកជួយ​គ្រួសារ ក្រីក្រ នៅ​ខេត្ដ​កំពង់ស្ពឺ លោកយាយ អាយុ ៨៣ ឆ្នាំ ត្រូវ​កូនចៅ បោះបង់ចោល ។

សូម​ថ្លែង​អំណរ អរគុណ​ដល់ បងប្រុស Ban Sreng និង បង​បង អាជ្ញាធរ ស្រុក​ស្ទឹងត្រង់ ដែល​បានផ្ដល់​ភាពងាយស្រួល ដល់​ប្អូន នាំយក​អំណោយ សប្បុរសធម៌ មកជួយ​គ្រួសារ ក្រីក្រ លិច​ទឹក នៅ ភូមិ​ព្រែក​បារាំង ឃុំ​ព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ដ កំពង់ចាម​។

​សូម ថ្លែងអំណរគុណ ដល់ បង​បង​ម្ចាស់ អំណោយ​ដែល​បាន​ចូលរួម មានដូចជា អរគុណ​ដល់​បង ឯកឧត្តម ខៀវ ថា​រា​វិ​ឍ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ជួយ ជា ថវិកា​អរគុណ​ដល់ បង ស៊ី​ង ជួយ ជា ថវិកា​។​

​អរគុណ​ដល់ ហ៊ា Doeun Dara ជួយ ជា ថវិកា អរគុណ​ដល់ បង កូនចាប​កំសត់ ជួយ ជា ថវិកា អរគុណ​ដល់ បង យ៉ី​កំពង់សោម ជួយ ជា ថវិកា​អរគុណ​ដល់ បង Dara sun ជួយ ជា ថវិកា អរគុណ​ដល់​បង​ឈិ​ត​ច័ន្ទ​សិទ្ធា​ជួយ​ទឹក​សុទ្ធ​១០​កេះ​.​រួមទាំង​ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​នឹង​ក្រុមគ្រួសារ​»​។​

​រតនៈ ពិសី បាន​បន្តថា «​សូម​ជូនពរ បង​បង​សុខ​ភាពល្អ​សំណាងល្អ​ប្រកបការងារ​ជោគជ័យ​គ្រប់​ភារកិច្ច និង​ប្រាថ្នា​ណា​បង​និង​សូម​ជូន​កុសល​ទាំងអស់​ដល់​អ្នក​ដែល​បាន​ស្គាល់​ខ្ញុំ​ទាំងអស់​សូម​ឲ្យ​សុខ​សប្បាយ និង​សំណាងល្អ​ទាំងអស់គ្នា​ណា សាធុ សាធុ​»​។​

​សូមជម្រាបថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​តារាចម្រៀង និង​តារា​សម្តែង​រតនៈ ពិសី ធ្វើ​កិច្ចការងារ​សង្គម​បែបនេះ បើ​និយាយ​ទៅជា​និច្ចកាល​គេ​តែងតែ​ឃើញ​នាង​ឆ្លៀត​ពេលទំនេរ​ពី​សិល្បៈ ចុះទៅ​តាម​តំបន់​ដាច់ស្រយាល ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្វះ​ខាត់​ជីវភាព​ផងដែរ​៕S/​