​ទៅ​រាយ​មង​ក្នុង​អាងទឹក​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​លង់​ស្លាប់​២​ថ្ងៃ​ទើប​រក​សព​ឃើញ​

772
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់ :​បុរស​ម្នាក់​ឈ្មោះ​សន ចាន់​អាយុ ៣៨ ឆ្នាំ រស់នៅ​ចំណុច​អូរ​តា​ឡុះ ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម​បាន​រាយការណ៍​មក​នាយប៉ុស្ដិ៍​អូរ​សោម​ស្តីទី​ថា​បាន​បាត់​ខ្លួន ឈ្មោះ ទៀង ទឿ​ន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ នៅពេល​អុំទូក​ទៅ​មើល​មង​បាត​អាង​វា​រី​អគ្គិសនី ចំណុច​អូរ​តា​ឡុះ ភូមិ​ឃុំ​ខាងលើ ដោយ​ឃើញ​ស្បែកជើង ដែល​ឈ្មោះ​ខាងលើ​ពាក់​អណ្តែត​ទឹក​ក្បែរ​ទូក​លិច កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​បងប្អូន​អ្នកភូមិ​មុជទឹក​រុករក តែ​រក​មិនឃើញ លុះដល់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បងប្អូន​មុជទឹក​រុករក​កន្លែង​ទូក​លិច​ម្ដងទៀត​ក៏បាន​ប្រទះឃើញ​សព ក្នុង​បាត​អាង​ជម្រៅ​ប្រហែល ៤ ម៉ែត្រ សព​ស្លាប់​ផ្កាប់មុខ​ហើយ​មាន​សា​រ៉ា​យ​រុំ​ព័ទ្ធ​ខ្លួន​សព​យ៉ាងច្រើន​។​បន្ទាប់​ពិនិត្យ​ចប់​សមត្ថកិច្ច​បានប្រគល់​សព​ឱ្យ​ប្រពន្ធ និង​សាច់​ញ​តិ​ធ្វើ​អ្វី​បុណ្យ​តាម​ប្រពៃណី​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​បន្ត ៕S/