​ទំនង​ងងុយដេក​បើករថយន្ត​ទៅបុក​ដើមឈើ​របួសធ្ងន់​ពីរ​នាក់​

915
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​ យុវជន​បួន​នាក់​ធ្វើដំណើរ​ដោយ​រថយន្ត​ម៉ាក​ព្រុស​មួយគ្រឿងបើកបរ​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើមឈើ​ពេញ​ទំហឹង បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ពីរ​នាក់​បាន​បញ្ចូនទៅ​មន្ទី​រពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​នេះ ​កើត​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ទល់មុខ​សាលារៀន​ជាស៊ីម​សាមគ្គី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​ កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩​ខែឧសភា ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា ​មុន​កើតហេតុ​ឃើញ​រថយន្ត​ម៉ាក​ព្រុស​ពណ៌ស ​គ្មាន​ស្លាក់​លេខ ​ជិះ​គ្នា​បួន​នាក់ បើកបរក្នុង​ល្បឿន​លឿនក្នុងទិសដៅពីលិចទៅកើត ហើយ​ទំនងជា​អ្នកបើកបរ​រថយន្ត​ងោក​មួយ​ភ្លែត ​ស្រាប់តែ​រេចង្កូត​ទៅបុក​ដើមឈើ​ពេញទំហឹង​តែម្ដង​ ​ខណៈពេល​នោះ ​គាត់​បានឃើញ​បុរស​បួន​នាក់​ចេញពី​ក្នុង​រថយន្ត​មាន​ពីរ​នាក់​រងរបួស​ធ្ងន់​ ត្រូវ​រថយន្ត​សា​មុយ​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​ភ្លាមៗ ​ចំណែក​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​បាន​ដើរ​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​ សម្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ បាន​ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ក្រុង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/

​ទំនង​ងងុយដេក​បើករថយន្ត​ទៅបុក​ដើមឈើ​របួសធ្ងន់​ពីរ​នាក់​