​ទំនង​ងោក​មួយភាំង​ជ្រុល​ចង្កូត​បុក​រះ​ទ្រូងផ្លូវ​នឹង​រថយន្ត​មួយគ្រឿង​ទៀត​

391
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ចំនួន​៣​កង់​រួមជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​បាន​រង​ការខូចខាត​ដោយសារ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​បើក​បុក​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

តាម​ការរៀប​រាប់រប​ស់​ស្ត្រី​វ័យ​ចំណាស់​ដែលជា​តៃកុង​រថយន្ត​បង្ក​បានឱ្យដឹងថា​ដំបូង​គាត់​បាន​បើករថយន្ត​ពី​ក្រុង​តាខ្មៅ​ឆ្ពោះ​ចូលមក​រាជា​ធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ដោយបាន​បើក​ក្នុង​ល្បឿន​ល្មម​នោះទេ​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​រះ​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​ហើយ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​បើក​ពីមុខ​បណ្តាល​រង​ការខូចខាត​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះមក​វាស់វែង​អូស​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​