​ទំនាស់​ក្នុង​គ្រួសារ​ឈានដល់​ផ្ទះ​អាវុធ​៣​គ្រាប់​មិន​រំខាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា​

593
ចែករម្លែក

​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ខេមរភូមិន្ទ មក​ឈប់​មុខផ្ទះ​រួច​ស្រែក​ឡូឡា បន្ទាប់មក​ក៏បាន​ដក​កាំភ្លើងខ្លី​១​ដើម រួច​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា ហើយ​បើករថយន្ត​គេចចេញ​បាត់ស្រមោល ដែល​បង្កឱ្យមាន​ការភិតភ័យ​និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង​។

​ករណី​បាញ់បោះ​សេរី​នេះ​បានកើត​ឡើង​នៅ​ពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​អ្នករស់នៅ​ជិតខាង​ប្រាប់​ឱ្យដឹងថា នៅមុន​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ខេមរភូមិន្ទ 2-6565 មក​ឈប់​មុខផ្ទះ រួច​មានទំនាស់​ពាក្យសម្តី​ជាមួយ​ក្រុមគ្រួសារ ហើយ​ស្រែក​ឡូឡា ។​

មួយសន្ទុះ​ក្រោយមក​ក៏បាន​ដក​កាំភ្លើងខ្លី​១​ដើម បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា រួច​បើករថយន្ត​ចេញទៅ​បាត់ស្រមោល ដែល​បង្កឱ្យមាន​ការភិតភ័យ​និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា​ក្រោយពី​បាញ់​រួច​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះទៅ​ឃើញ​សំបក​គ្រាប់កាំភ្លើង​មិន​ស្គាល់​ម៉ាក​៣​គ្រាប់​នៅ​នឹង​មុខផ្ទះ​ផងដែរ តែ​ក៏មាន​ស្ត្រី​ម្នាក់​ក៏បាន​រត់​មក​ប្រមូល​សំបក​គ្រាប់​យកទៅ​ទុក​ចូល​ក្នុងផ្ទះ​ដើម្បី​គេច​ពី​អ្នកការ​សែត​ផងដែរ ៕S/